ទីក្រុងម៉ូស្កូចោទប្រកាន់អង់គ្លេសមានចេតនាដាក់គំនៀបលើគោលនយោបាយអមិត្ត ចំពោះរុស្ស៊ីទៅលើ EU និងអាមេរិក

(VOVWORLD) - នាថ្ងៃទី២១ខែសីហា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Larvov បានចោទ ប្រកាន់អង់គ្លេសមានចេតនាដាក់គំនៀបលើគោលនយោបាយអមិត្តរបស់ទីក្រុងឡុងដ៍ ចំពោះទីក្រុងម៉ូស្កូនិងអាមេរិក។
ទីក្រុងម៉ូស្កូចោទប្រកាន់អង់គ្លេសមានចេតនាដាក់គំនៀបលើគោលនយោបាយអមិត្ត ចំពោះរុស្ស៊ីទៅលើ EU និងអាមេរិក - ảnh 1 រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Larvov 

នេះគឺជាទង្វើររបស់រុស្ស៊ីសំដៅ ប្រឆាំង ជំទាស់នឹង គំនិតផ្តួចផ្តើមមួយរបស់ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Jeremy Hunt ដោយ អះអាងថា  ទីក្រុងឡុងដ៍មានបំណងចង់ឲ្យសហភាពអឺរ៉ុប EU បង្កើនវិធានការ ដាក់ ទណ្ឌកម្មទៅលើទីក្រុងម៉ូស្កូ។ លោក  Larvov បានឲ្យដឹងថាអង់គ្លេសបានលើកកំពស់ទស្សនៈរបស់ខ្លួនពេក ដែលជាប្រទេស មួយដែលកំពុងដំណើរ ការ បំពេញ បែបបទចាកចេញពី EU (ឬហៅថា Brexit ) បែជាស្វែងរកវិធីតាក់ តែងគោល នយោបាយសំរាប់ឲ្យ EU ទៅវិញ។ លោក  Larvov បានបន្តថារុស្ស៊ី បាន ស្នើជាច្រើន លើកច្រើនសារធ្វើកិច្ច ចរចារជាមួយ អង់គ្លេស ក៏ដូចជាជួបពិភាក្សាអំពីកត្តាដែលកំពុងប៉ះពាល់ដល់ទំនាក់ទំនងទ្វេ ភាគី ក៏ប៉ុន្តែអង់គ្លេស តែងតែ បដិសេដចំពោះ ប្រការទាំងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ