ទីក្រុងម៉ូស្គូមិនច្រានចោលលទ្ធភាពរៀបចំកិច្ចប្រជុំរវាងមេដឹកនាំរុស្ស៊ី-អ៊ុយក្រែននោះទេ
(VOVWORLD) - អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ការត្រៀម រៀបចំសម្រាប់កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន បានបញ្ឈប់ជាបណ្ដោះអាសន្ន តាំងពីយូរមក ហើយមិនទាន់បានដំណើរការឡើងវិញនៅឡើយ។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអ៊ុយក្រែន
លោក Volodymyr Zelensky។ (រូបថត៖ EPA/Reuters) |
កាលពីថ្ងៃទី ១ ខែមិថុនា រុស្ស៊ីបានប្រកាសថា គេមិនច្រានចោលនូវលទ្ធភាព រៀបចំជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអ៊ុយក្រែន លោក Volodymyr Zelensky នោះទេ ប៉ុន្តែបានក្រើនរំលឹកថា ត្រូវមានការត្រៀមរៀបចំ ឲ្យបានឆាប់ៗ ប្រសិនបើវាត្រូវបានប្រារព្ធឡើង។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ការត្រៀម រៀបចំសម្រាប់កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន បានបញ្ឈប់ជាបណ្ដោះអាសន្ន តាំងពីយូរមក ហើយមិនទាន់បានដំណើរការឡើងវិញនៅឡើយ។
មុននោះ អ៊ុយក្រែនបាននិយាយថា ប្រសិនបើរុស្ស៊ីបន្តការរួមបញ្ចូលតំបន់ Kherson, Zaporizhzhia និង Donbass នោះ គឺកិច្ចចរចាសន្តិភាពទ្វេភាគីទាំងអស់នឹង បញ្ឈប់។ រីឯខ្លួនវិញ ទីក្រុងម៉ូស្គូជឿជាក់ថា ប្រជាជននៃតំបន់ទាំងនេះត្រូវតែសម្រេច លើអនាគតរបស់គេដោយខ្លួនឯង៕