ទីក្រុងហូជីមិញ៖ ខិតខំប្រឹងប្រែងទទួលបានកំណើនសេដ្ឋកិច្ចជាង ៨% ក្នុងឆ្នាំ ២០១៩

(VOVWORLD) -នាព្រឹកថ្ងៃទី ៤ ខែមករាគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំសន្និសីទស្ដីពីការអនុវត្តរាល់ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឆ្នាំ ២០១៩។ នាឆ្នាំ២០១៨ ទីក្រុងហូជីមិញបន្តទទួលបានកំណើនសេដ្ឋកិច្ចដ៏ល្អប្រសើរ ផលិតផលសរុបនៅទីក្រុង (GRDP) កើន ៨,៣% បើប្រៀបធៀប នឹងរយៈពេលដូចគ្នាកាល៊ពីឆ្នាំមុន។ 

ទីក្រុងបានកំណត់ថា ២០១៩ គឺជាឆ្នាំសំខាន់ ដើម្បីផ្ដោតលើការជំរុញរាល់វិធានការ ទទួលឲ្យបានគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមដំណាក់កាលពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០២០។ ទីក្រុងខិតខំប្រឹងប្រែងបង្កើន GRDP ពី
៨,៣ - ៨,៥%។

ដើម្បីទទួលបានគោលដៅនេះ ក្នុងឆ្នាំ២០១៩ ទីក្រុងនឹងជំរុញខ្លាំងការធ្វើកំណែទម្រង់បែបបទរដ្ឋបាល។ ទន្ទឹមនឹងនេះ ទីក្រុងក៏អនុវត្តន៍ការធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋយ៉ាងប្ដូរផ្ដាច់ផងដែរ។ លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានលើកច្បាស់ថា៖

“ក្នុងឆ្នាំ២០១៩ ទីក្រុងមានដំណោះស្រាយជាក់ស្តែងដើម្បី បន្តកែលំអបរិយាកាស វិនិយោគធ្វើអាជីវកម្ម ដោយបង្កលក្ខណៈងាយស្រូលល្អបំផុតសម្រាប់សហគ្រាសទីក្រុងរីកចម្រើន ធានាការវិនិយោគសាធារណៈប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់ប្រសិទ្ធភាពធ្វើសកម្មភាពរបស់សហគ្រាសរដ្ឋ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ