ទីក្រុងហូជីមិញ - គាំទ្រទឹកប្រាក់ជិត ៤០ ពាន់លានដុងជូនដល់មូលនិធិ "ដើម្បីជនក្រីក្រ"
(VOVWORLD) - នាថ្ងៃទី ១៨ ខែតុលា គណៈកម្មការរអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមនិងទូរទស្សន៍ទីក្រុងហូជីមិញបានរៀបចំកម្មវិធីសំដែងសិល្បៈ "ទីក្រុងពោរពេញទៅដោយមនោសញ្ចេត នា - តភ្ជាប់ក្តីស្រឡាញ់ " លើកទី១៨ ឆ្នាំ ២០១៨ ។កម្មវិធីនេះបានកៀងគរទឹកប្រាក់ជិត ៤០ ពាន់លានដុង ដើម្បីគាំទ្រ មូលនិធិ "ដើម្បីជនក្រីក្រ" នៅទីក្រុងហូជីមិញ។
ទីក្រុងហូជីមិញ - គាំទ្រទឹកប្រាក់ជិត ៤០ ពាន់លានដុងជូនដល់មូលនិធិ "ដើម្បីជនក្រីក្រ" |
កម្មវិធីមានបំណងសំដៅទៅលើការអំពាវនាវឱ្យមានការរួមវិភាគទានពីមហាជនគ្រាប់ជាន់ថ្នាក់ដើម្បីបន្តគាំទ្រឲ្យមូលនិធិ «ដើម្បីជនក្រីក្រ» ក្នុងឱកាសខែថែទាំជន ក្រីក្រ (ពីថ្ងៃទី ១៧ ខែតុលា ដល់ ថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៨) ។ តាមរយៈនោះ យកចិត្តទុកដាក់និងថែទាំទាន់ពេលវេលាដល់តម្រូវការជាក់ស្តែងរបស់ក្រុមគ្រួ សារក្រីក្រ ក្រុមគ្រួសារកៀកក្រីក្រ ក្រុមគ្រួសារមានស្ថានភាពជួបការលំបាក លំបិន ដើម្បីរួមចំណែកជួយឲ្យក្រុមគ្រួសារទាំងនេះរួចផុតពីភាពក្រីក្រដោយ ចីរភាពស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ទីក្រុងហូជីមិញ ចាប់ពីពេលនេះរហូតមកដល់ឆ្នាំ២០២០ ផងដែរ។ ក្រៅពីនេះ កម្មវិធីនៅតែមាន ការចួលរួមសំដែងសិល្បៈដ៏ពិសេសរបស់សិល្បករ និងអ្នករួមដំណើរជាមួយ កម្មវិធីនេះទៀតផង៕