ទីក្រុងហូជីមិញ៖ ជូនអំណោយដល់បងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី
(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ ខែមេសា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី គណៈកម្មធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញ បានសម្របសម្រួលជាមួយនាយកដ្ឋានចលនាមហាជននៃគណៈកម្មាធិការប្រជាជនទីក្រុងហូជី មិញ ទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មីប្រពៃណីដល់ព្រះសង្ឃខ្មែរថេរវាទ សាសនិក និងជូនអំណោយដល់បងប្អូនជនរួមជាតិខ្មែរ និងផ្តល់ថវិការឧបត្ថម្ភការសិក្សាដល់សិស្សានុសិស្សខ្មែរក្នុងតំបន់។
អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ទីក្រុងហូជីមិញ លោកស្រី Phan Kieu Thanh Huong។ (រូបថត៖ TTXVN) |
គណៈប្រតិភូបានផ្តល់អំណោយចំនួន ១៥០កញ្ចប់ ដល់គ្រួសារដែលមានស្ថានភាពលំបាក; អាហារូបករណ៍ចំនួន ៥០កញ្ចប់ ដើម្បីជួយឧបត្ថម្ភការសិក្សាដល់សិស្សានុសិស្សជនជាតិខ្មែរ និស្សិតកម្ពុជានិងឡាវមួយចំនួនដែលកំពុងសិក្សារៀនសូត្រនៅទីក្រុងហូជីមិញ។ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ទីក្រុងហូជីមិញ លោកស្រី Phan Kieu Thanh Huong បានផ្ញើសារជូនពរដល់ព្រះសង្ឃខ្មែរថេរវាទ និងបងប្អូនជនរួមជាតិខ្មែរដែលកំពុងរស់នៅ និងសិក្សារៀនសូត្រក្នុងទីក្រុង ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី ប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អ ហើយបានថ្លែងអំណរគុណចំពោះព្រះសង្ឃថេរវាទ និងពលរដ្ឋជនជាតិខ្មែរក្នុងតំបន់ នាពេលកន្លងមក តែងតែរួបរួមសាមគ្គីគ្នា ចូលរួមយ៉ាងសកម្មក្នុងចលនាប្រលងប្រណាំងស្នេហាជាតិ ដែលរៀបចំឡើងដោយរណសិរ្សមាតុភូមិ; ហើយបានកសាង និងបង្រួបបង្រួមផែនមហាសាមគ្គីជនជាតិទាំងមូល៕