ទីក្រុងហូជីមិញ៖ ទឹកប្រាក់ចំនួន ៥,៣ ពាន់លានដុល្លារនៃរូបិយប័ណ្ណបរទេសមកពីអាណិកជនក្នុងឆ្នាំ ២០១៩ គឺប្រភពធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍

(VOVWORLD) - នាឆ្នាំ ២០១៩ អាណិកជនមកពីបណ្តាប្រទេសបានផ្ទេរប្រាក់ចំនួន ៥,៣ ពាន់លានដុល្លារអាមេរិកទៅកាន់ទីក្រុងហូជីមិញ ដែលកើនឡើង ១២% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ ប្រភពនៃរូបិយប័ណ្ណបរទេសទាំងនេះបានរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ចអភិវឌ្ឍន៍សង្គមនិងប្រភពទុកបំរុងរូបិយប័ណ្ណបរទេសរបស់ ទីក្រុងហូជីមិញ។

យោងតាមស្ថិតិរបស់ធនាគាររដ្ឋវៀតណាម មានរូបិយប័ណ្ណបរទេសចំនួន៧២% នៃការផ្ទេរនេះគឺផ្តោតទៅលើការវិនិយោគក្នុងផលិតកម្មនិងអាជីវកម្ម ហើយជិត ២២% គឺផ្តោតទៅលើការវិនិយោគអចលនៈទ្រព្យ ហើយចំនួនទឹកប្រាក់នៅសេសសល់បានជួយឧបត្ថម្ភដល់សាច់ញាតិរបស់គេក្នុងជីវភាពរស់នៅ។ លោក Nguyen Hoang Minh នាយករងធនាគាររដ្ឋវៀតណាមសាខាទីក្រុងហូជីមិញបានមានប្រសាសន៍ថា៖

« រូបិយប័ណ្ណបរទេសមកពីអាណិកជនគឺជាប្រភពរូបិយប័ណ្ណមួយក្នុងចំណោមរូបិយប័ណ្ណបរទេសដ៏សំខាន់ៗ និងជាប្រភពធនធានមាសនៃសេដ្ឋកិច្ចនិងសង្គមរបស់ទីក្រុង។ ប្រភពនៃការផ្ទេរប្រាក់រូបិយប័ណ្ណបរទេស FDI និងការនាំចេញទេសចរណ៍ជាដើម បានបង្កើតប្រភពផ្គត់ផ្គង់រូបិយប័ណ្ណបរទេសយ៉ាងច្រើនសម្បូរតាមរយៈនេះ យើងអាចមានភាពម្ចាស់ការក្នុងការឆ្លើយតបនឹងតម្រូវការរូបិយប័ណ្ណបរទេសនៃខឿនសេដ្ឋកិច្ច អង្គការនិងបុគ្គលផងដែរ។ចំណុចសំខាន់ជាងនេះទៀតគឺរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងការទុកបម្រុងរូបិយប័ណ្ណបរទេសផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ