ទីក្រុងហូជីមិញ៖ ប្រគល់ពាន់រង្វាន់សម្រាប់ ផលិតផលបច្ចេកវិទ្យាព័ត៌មានស្ថាបនានគរឆ្លាតចំនួន ៦ ក្រុម
(VOVWORLD) -គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានប្រគល់ប័ណ្ណសរសើរសម្រាប់អង្គភាពចំនួន ១៣ បុគ្គលចំនួន ១៦ នាក់ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាព័ត៌មាន ផ្សព្វផ្សាយនៅទីក្រុង។
នាឆ្នាំ ២០១៨ ទីក្រុងហូជីមិញបានប្រើឃ្លាំងទិន្នន័យនិងឃ្លាំងទិន្នន័យបើកចំហដើម្បីកសាងទីក្រុងឆ្លាតវៃ |
នាព្រឹកថ្ងៃទី ២៨ ខែធ្នូ មន្ទីរពត៌មាន និងផ្សព្វផ្សាយទីក្រុងហូជីមិញបានប្រកាសលទ្ធផល និងប្រគល់ពាន់រង្វាន់សម្រាប់ ផលិតផលបច្ចេកវិទ្យា ឆ្នើមចំនួន ៦ ក្រុម សម្រាប់បុគ្គល និងសមូហភាព ដែលបានរួមចំណែកយ៉ាងសកម្ម លើវិស័យបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាមានវិធានការជាច្រើនក្នុងការប្រើប្រាស់រាល់កម្មវិធីអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃផងដែរ។ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានប្រគល់ប័ណ្ណសរសើរសម្រាប់អង្គភាពចំនួន ១៣ បុគ្គលចំនួន ១៦ នាក់ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាព័ត៌មាន ផ្សព្វផ្សាយនៅទីក្រុង។
អញ្ជើញថ្លែងនៅទីនេះ លេខា គណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានឱ្យដឹងថា៖
"ដើម្បីជំរុញវិស័យព័ត៌មានឲ្យក្លាយទៅជាវិស័យមុខព្រួញនោះ យើងគប្បីបង្កើតសហគ្រាសឲ្យបានច្រើនថែមទៀត ហើយចំនួនពលករត្រូវស្រូបយក ៥ ភាគរយនៃចំនួនពលលសរុបនៅទូទាំងទីក្រុង។ នាពេលខាងមុខ ពានរង្វាន់នេះនឹងបន្តរួមចំណែកដល់ការបង្កើតកម្លាំងពលករថែមទៀតផងដែរ"៕