ទីក្រុងហូជីមិញ៖ មនុស្សជាង២ពាន់នាក់ចេញដំណើរបំផុសចលនាយុទ្ធនាការម៉ោងផែនដី

(VOVWORLD) -នាព្រឹកថ្ងៃទី១០ខែមិនា អ្នកស្ម័គ្រចិត្តនិងប្រជាជនទីក្រុងហូជីមិញជិត២ពាន់នាក់បាន ចាប់ផ្តើមចេញដំណើរបំផុសចលនាយុទ្ធនាការម៉ោងផែនដីឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្ត ទៅពីម៉ោង៨និង៣០នាទីដល់ម៉ោង៩និង៣០ថ្ងៃទី២៤មិនាខាងមុខ។


លោក Hoang Thien Duc អ្នកស្មគ្រចិត្តមួយនាក់បានចែករំលែកថា៖

        “ខ្ញុំឃើញថានេះជាសកម្មភាពមានអត្ថន័យជ្រាលជ្រៅនិងទទួលបានការជួយ ជ្រោមជ្រែងពីមជ្ឈដ្ឋានយុវវ័យច្រើនកុះករ។ ខ្ញុំសង្ឃឹមថា ពីមិត្ត វ័យក្មេងទៅដល់លោកអ៊ុំ អ្នកមីង នឹងរួមដៃជាមួយគ្នា កែលំអរមនសិការរបស់សហគមន៍ ដូចជាកុំបោះចោល សំរាមផ្តេសផ្តាស កុំប្រើប្រាស់ភ្លើងដោយខ្ជះខ្ជាយ និងរក្សាធនធានធម្មជាតិនិងបរិស្ថាន”

        នេះជាកម្មវិធីគូសសញ្ញានូវអនុស្សាវរីយ៍លើកទី១០ដែលវៀត ណាមជួយជ្រោម ជ្រែងកម្មវិធីនេះជាមួយពិភពលោក៕


ប្រតិកម្មទៅវិញ

ផ្សេងៗ