ទីក្រុងហូជីមិញកសាងមុខមាត់ជាទីក្រុងស្និទ្ធស្នាល គួរឱ្យទាក់ទាញ និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរអន្តរជាតិ

(VOVWORLD) -ក្នុងឆមាសទី ១ ឆ្នាំ ២០១៧ ភ្ញៀវទេសចរអន្តរជាតិមកទីក្រុងហូជីមិញទទួលបានជិត ២,៨ លាននាក់ កើនឡើងជិត ១៥% បើប្រៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។
ទីក្រុងហូជីមិញកសាងមុខមាត់ជាទីក្រុងស្និទ្ធស្នាល គួរឱ្យទាក់ទាញ និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរអន្តរជាតិ - ảnh 1ទីក្រុងហូជីមិញកសាងមុខមាត់ជាទីក្រុងស្និទ្ធស្នាល គួរឱ្យទាក់ទាញ និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរអន្តរជាតិ 

ក្នុងឆមាសទី ១ ឆ្នាំ ២០១៧ ភ្ញៀវទេសចរអន្តរជាតិមកទីក្រុងហូជីមិញទទួលបានជិត ២,៨ លាននាក់ កើនឡើងជិត ១៥% បើប្រៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ ទីក្រុងកំពុងរៀបចំសកម្មភាពផ្សព្វផ្សាយ ពន្លឿនទេសចរណ៍ និងកសាងមុខមាត់ជាទីក្រុងស្និទ្ធស្នាល គួរឱ្យទាក់ទាញ និងសុវត្ថិភាពដើម្បីបន្តទាក់ទាញបានភ្ញៀវទេសចរ។ តាមនោះ ទីក្រុងកំពុងជំរុញយ៉ាងខ្លាំងសកម្មភាពផ្សព្វផ្សាយ និងពន្លឿនទេសចរណ៍តាមរយៈកម្មវិធីដូចជា៖ ទេសចរណ៍តាមផ្លូវទឹកកម្មវិធីសម្ដែងសិល្បៈបម្រើភ្ញៀវទេសចរ មហោស្រពទេសចរណ៍ទីក្រុងហូជីមិញជាដើម។ ទន្ទឹមនឹងនោះ ទីក្រុងក៏បានប្រមូលផ្ដុំលើការបញ្ជាណែនាំ លើកកំពស់គុណភាពធ្វើសកម្មភាពនៃក្រុមសណ្ដាប់ធ្នាប់ទេសចរណ៍ ធានាឲ្យបានសវត្ថិភាពជាដើម។ លោក  Tran Vinh Tuyen  អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានឲ្យដឹងថា៖

“ផលិតផលទេសចរណ៍ជាច្រើននឹងមានការអភិវឌ្ឍន៍ យើងខ្ញុំមានក្ដីរំពឹងថាមានផលិតផលទេសចរណ៍នៃទីក្រុងពិតជាគួរឱ្យចាប់អារម្មណ៍ សំដៅតភ្ជាប់ជាមួយភ្ញៀវទេសចរណ៍មកទីក្រុងដើម្បីទទួលផលិតផល និងលក់ដូរហើយមានបំណងត្រឡប់មកទីក្រុងម្ដងទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ