ទីក្រុងហូជីមិញខិតខំប្រឹងប្រែងកាត់បន្ថយអត្រាអ្នកឆ្លងជំងឺកូវីដ ១៩ កម្រិតធ្ងន់

(VOVWORLD) - នារសៀលថ្ងៃទី ១៩ ខែកក្កដា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam ប្រធានគណៈកម្មការជាតិដឹកនាំការបង្ការ ទប់ស្ដាត់ជំងឺកូវីដ ១៩ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងបញ្ហាចាក់វ៉ាក់សាំង។
ទីក្រុងហូជីមិញខិតខំប្រឹងប្រែងកាត់បន្ថយអត្រាអ្នកឆ្លងជំងឺកូវីដ ១៩ កម្រិតធ្ងន់ - ảnh 1ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam

ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានឲ្យដឹងថា នារយៈពេលកន្លងទៅ ទីក្រុងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ប៉ុន្តែត្រូវបន្តផ្ដោតសំខាន់លើការរកឃើញករណីឆ្លងជំងឺកូវីដ ១៩ (F0) ក្នុងសហគមន៍ ដើម្បីធ្វើចត្តាឡីស័ក។ ទន្ទឹមនឹងនេះ ទីក្រុងក៏ត្រូវត្រៀមរៀបចំមណ្ឌលសម្រាកព្យាបាលសម្រាប់ F0 ក្នុងចំនួនដ៏ច្រើនផងដែរ។ ទាក់ទងនឹងការធ្វើតេស្តនៅទីក្រុងហូជីមិញនោះ ទីក្រុងត្រូវខិតខំប្រឹងប្រែងកាត់បន្ថយអត្រា F0 កម្រិតធ្ងន់។ ទន្ទឹមនឹងនេះទីក្រុងត្រូវត្រៀមខ្លួនជាស្រេចក្នុងបរិបទ ដែលចំនួន F0 បានបន្តកើនឡើង។

ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលបានណែនាំដល់ក្រសួងសុខាភិបាលអនុវត្តជាបន្ទាន់នូវយន្តការបញ្ជាទិញសំភារៈ បរិក្ខាពេទ្យ ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ