ទីក្រុងហូជីមិញ-គុយបាបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ទីក្រុងហូជីមិញ-គុយបាបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
លេខារងគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ (ភាគខាងត្បូងវៀតណាម) លោកស្រី  Nguyen Thi Thu Ha បានទទួល ជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការសតិអារម្មណ៍មជ្ឈឹម
បក្សកុម្មុយនិស្តគុយបា (Image:Vietnam+)

(VOVworld) – នារសៀលថ្ងៃទី ១៨ កញ្ញា លេខារងគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ (ភាគខាងត្បូងវៀតណាម) លោកស្រី Nguyen Thi Thu Ha បានទទួល ជួបសន្ទនាជាមួយ
គណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការសតិអារម្មណ៍មជ្ឈឹមបក្សកុម្មុយនិស្តគុយបាដឹក
នាំដោយប្រធាន Ronaldo Alfonso Borges ដែលកំពុង​ មានដំណើរទស្សនកិច្ចនៅវៀត
ណាម។ លោកស្រី Nguyen Thi Thu Ha បាន ចាត់ទុកថា៖ ដំណើរទស្សនកិច្ចការងាររបស់
ភាគីគុយបាមានអត្ថន័យដ៏សែនសំខាន់ក្នុងឱកាសវៀតណាមកំពុងដំណើរការរាល់សក
ម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវាប្រធានគុយបា លោក Fidel Castro ទៅ
ទស្សនាតំបន់រំដោះ ភាគខាងត្បូងវៀតណាម។ លេខារងគណៈកម្មាធិការបក្សទីក្រុង
ហូជីមិញបាន អបអរសាទរសមិទ្ធិជាជំហានដំបូងដែលបក្សកុម្មុយនិស្តនិងប្រជាជន
គុយបាទទួលបានក្នុងដំណើរការបច្ចុប្បន្នកម្មរូបសណ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច។ ក៏ក្នុង
ឱកាសនេះដែរ ទីក្រុងហូជីមិញបានប្រគល់អង្ករចំនួន ១ ពាន់តោននិងកុំព្យូទ័រ ចំនួន ១ រយគ្រឿងជូនឲ្យខេត្ត Santiego de Cuba៕

ប្រតិកម្មទៅវិញ

ផ្សេងៗ