ទីក្រុងហូជីមិញគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម
(VOVWORLD) - ស្ថានភាពតាមបែបគន្លងថ្មីមានន័យថា រីរុស្សអាចមានវត្តមានយ៉ាងយូរ ប៉ុន្តែត្រូវគ្រប់គ្រង់ឲ្យបានល្អ ព្រមទាំងអនុវត្តន៍ការចាក់វ៉ាក់សាំង និងគោរពវិធានការណ៍ 5K ។
ប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូរដ្ឋសភាទីក្រុងហូជីមិញអញ្ជើញចុះឃ្លាំមើលការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩
នៅថ្ងៃទី១២ ខែតុលានៅទីក្រុងហូជីមិញ លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូរដ្ឋសភាទីក្រុងហូជីមិញ អញ្ជើញចុះឃ្លាំមើលការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងដំណោះស្រាយនានាដើម្បីត្រួតពិនិត្យជំងឺរាតត្បាតកូវីដ ១៩ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅភូមិសាស្ត្រទីក្រុង ក្នុងរយៈពេលខាងមុខ។ អញ្ជើញថ្លែងនៅទីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានលើកសំណើរថា៖
“ខ្ញុំយល់ព្រមចំពោះការផ្លាស់ប្ដូរយុទ្ធសាស្ត្រស្ដីពីសូន្យកូវីដ ១៩ ទៅជាការសម្របខ្លួនប្រកបដោយសុវត្ថិភាពជាមួយជំងឺរាតត្បាតកូវីដ ១៩ ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាពផង និងស្ដារការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឡើងវិញ។ ក្នុងបរិបទថ្មីនេះ យើងត្រូវប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រថ្មីចំពោះប្រជាជន សហគ្រាស និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ ស្ថានភាពតាមបែបគន្លងថ្មីមានន័យថា រីរុស្សអាចមានវត្តមានយ៉ាងយូរ ប៉ុន្តែត្រូវគ្រប់គ្រង់ឲ្យបានល្អ ព្រមទាំងអនុវត្តន៍ការចាក់វ៉ាក់សាំង និងគោរពវិធានការណ៍ 5K ។ ការគ្រប់គ្រងជំងឺរាតត្បាតយ៉ាងល្អ គឺជាលក្ខខ័ណ្ឌចម្បង ដើម្បីស្ដារសេដ្ឋកិច្ច សង្គមឡើងវិញផងដែរ”។
លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រថ្មីចំពោះទាំងប្រជាជន និងសហគ្រាស តាមទិសផលិតកម្មត្រូវមានសុវត្ថិភាព ព្រោះថា ភាពជោគជ័យ និងចីរភាពរបស់ខឿនសេដ្ឋកិច្ចទីក្រុងហូជីមិញគឺពឹងផ្អែកលើសមត្ថភាពស្ដារឡើងវិញ និងសម្របខ្លួនផងដែរ៕