ទីក្រុងហូជីមិញ៖ចេញដំណើរកម្មវិធីបន្តកំលាំងរដូវប្រឡងឆ្នាំ២០១៥
|
ទីក្រុងហូជីមិញ៖ចេញដំណើរកម្មវិធីបន្តកំលាំងរដូវប្រឡងឆ្នាំ២០១៥ (VOV) |
Vovworld-នាព្រឹកថ្ងៃទី១៣មិថុនា និស្សិតស្ម័គ្រចិត្ត៩ពាន់នាក់នៅទីក្រុង
ហូជីមិញបានចូលរួមពិធីចេញដំណើរកម្មវិធី បន្តកំលាំងរដូវប្រឡង២០១៥ដោយ
សមាគមនិស្សិតវៀតណាមទីក្រុងហូជីមិញសហការជាមយយក្រសួងអប់រំនិង
បណ្ដុះបណ្ដាលនិងកាសែត Thanh nien (យុវជន)រៀបចំចាប់ពីថ្ងៃទី១៣មិថុនាដល់
ថ្ងៃទី៥កក្កដា។ លោក Quach Hai Dat នាយកមជ្ឈមណ្ឌលជួយឧបត្ថម្ភសិស្សា
នុស្សិសនិស្សិតទីក្រុងហូជីមិញបានឲ្យដឹងថា៖
“បេក្ខជនជាង៧២ពាន់នាក់មកពីខេត្តក្រុងនានានឹងប្រមូលផ្ដុំមកទីក្រុង
ហូជីមិញប្រឡង ហេតុនេះហើយបណ្ដានិស្សិតស្ម័គចិត្តបានត្រៀមខ្លួនជាស្រេចពី
ផ្ទះសំណាក់ របៀបណែនាំផ្លុវដល់ការទទួលពីបេនឡានក្រុង កន្លែងប្រឡង។
សង្ឃឹមថា ដោយការត្រៀមរៀបចំដ៏ម៉ត់ចត់នេះរួមជាមួយទឹកចិត្តរបស់កំលាំង
និស្សិតស្ម័គចិត្ត យើងខ្ញុំជួយឧបត្ថម្ភបានបេក្ខជននៃបណ្ដាខេត្តក្រុងដែលប្រមូលផ្ដុំ
មកទីក្រុងចូលរួមប្រឡង៕”