ទីក្រុងហូជីមិញចំណាយថវិកាជិត ១០ លានដុល្លារអាមេរិកថែទាំបុណ្យតេតជូនពលករដែលជួបការលំបាក
(VOVWORLD) - សកម្មភាពថែទាំបុណ្យតេតទទួលបានការស្រុះចិត្តគំនិតរបស់សង្គមទាំងមូល បង្កើតសញ្ញាសម្គាល់យ៉ាងច្បាស់លាស់ និងជំនឿជាក់របស់ពលករ។
កម្មករកម្មការិនីដើរទិញឥវ៉ាន់ |
ក្នុងឱកាសបុណ្យតេតឆ្នាំ ២០២៣ សហជីពទីក្រុងហូជីមិញគ្រប់លំដាប់ថ្នាក់ បានសម្របសម្រួលជាមួយសហគ្រាសនានាជួយឧបត្ថម្ភពលករជាង ៧៥៣ ពាន់នាក់ ជាមួយទឹកប្រាក់ប្រមាណ ១០ លានដុល្លារអាមេរិក (ជាង ៣៥០ ពាន់លានដុងអាមេរិក)។
លោក Pham Chi Tam អនុប្រធានសហព័ន្ធពលករទីក្រុងហូជីមិញកាលពីថ្ងៃទី ៣០ មករា បានឲ្យដឹងថា៖ នៅចុងឆ្នាំ២០២២ ទោះបីជាសហគ្រាសជាច្រើនបានជួបការលំបាកក៏ដោយ ប៉ុន្តែនៅតែរួមជាមួយអង្គភាពសហជីពរៀបចំសកម្មភាពថែទាំបុណ្យតេតជូនសមាជិកសហជីព និងពលករទាំងអស់។ សកម្មភាពថែទាំបុណ្យតេតទទួលបានការស្រុះចិត្តគំនិតរបស់សង្គមទាំងមូល បង្កើតសញ្ញាសម្គាល់យ៉ាងច្បាស់លាស់ និងជំនឿជាក់របស់ពលករ។ ការចូលរួមរបស់សហគ្រាសក្នុងការសម្របសម្រួលជាមួយអង្គការសហជីពថែទាំដល់សមាជិកសហជីព និងពលករបានជួយពលករទទួលអំណរបុណ្យតេតយ៉ាងកក់ក្ដៅ និងពេញលេញ បង្កើនការជឿទុកចិត្តចំពោះអង្គការសហជីព និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហគ្រាសផងដែរ៕