ទីក្រុងហូជីមិញចាំបាច់ត្រូរកៀរគរជាអតិបរមានូវប្រភពកម្លាំងទាំងអស់ ដើម្បីអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព
(VOVWORLD) - ដល់ឆ្នាំ ២០៤៥ ក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសេវាកម្មអាស៊ី ហើយជាគោលដៅដ៏គួរឱ្យទាក់ទាញសកល ជាមួយនឹងការអភិវឌ្ឍន៍ពិសេសអំពីសេដ្ឋកិច្ច វប្បធម៌ គុណភាពនៃជីវភាពរស់នៅខ្ពស់។
អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ការិយាល័យនយោបាយ |
នាព្រឹកថ្ងៃទី២ ធ្នូ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ការិយាល័យនយោបាយ ផ្តល់យោបល់លើគម្រោងរយៈពេល ១០ ឆ្នាំ បូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីពីទិសដៅ ភារកិច្ច អភិវឌ្ឍន៍ទីក្រុងហូជីមិញដល់ឆ្នាំ ២០២០ និងពិភាក្សាអំពីទិសដៅ ភារកិច្ចអភិវឌ្ឍន៍ដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥។
ការិយាល័យនយោបាយបានវាយតម្លៃខ្ពស់ថា ក្រោយរយៈពេល១០ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្ត ទីក្រុងហូជីមិញសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារ និងសន្តិសុខ។ ទំហំសេដ្ឋកិច្ចរបស់ទីក្រុងនៅឆ្នាំ ២០២០ កើនឡើង ២,៧ ដង ផលិតផលក្នុងទីក្រុងសរុប (GRDP) លើមនុស្សម្នាក់ៗរបស់ទីក្រុងបានកើនឡើងទ្វេដងបើធៀបនឹងឆ្នាំ ២០១០។ ដើម្បីពង្រីកសក្តានុពលនិងប្រៀបខ្លាំងរបស់ទីក្រុងហូជីមិញ ការិយាល័យនយោបាយបានឯកភាពជាឯកច្ឆ័ន្ទចេញសេចក្តីសម្រេចចិត្តស្តីពីទិសដៅនិងភារកិច្ចដើម្បីអភិវឌ្ឍន៍ទីក្រុងហូជីមិញជាមួយនឹងគោលដៅ ដល់ឆ្នាំ២០៣០ ក្លាយទៅជាទីក្រុងសេវាកម្ម-ឧស្សាហកម្មទំនើប ជាក្បាលម៉ាស៊ីនអំពីសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល ហើយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវប្បធម៌របស់តំបន់អាស៊ីអាគ្នេយ៍។ ដល់ឆ្នាំ ២០៤៥ ក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសេវាកម្មអាស៊ី ហើយជាគោលដៅដ៏គួរឱ្យទាក់ទាញសកល ជាមួយនឹងការអភិវឌ្ឍន៍ពិសេសអំពីសេដ្ឋកិច្ច វប្បធម៌ គុណភាពនៃជីវភាពរស់នៅខ្ពស់។
ការិយាល័យនយោបាយបានស្នើឱ្យទីក្រុងហូជីមិញប្រមូលផ្តុំឱ្យបានពេញលេញ ហើយប្រើប្រាស់ប្រភពធនធានទាំងអស់ប្រកបដោយមានប្រសិទ្ធភាព ទាញយកសក្តានុពលឲ្យបានល្អ ដើម្បីអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពផងដែរ៕