ទីក្រុងហូជីមិញឆ្ពោះទៅព្រំដែននិងកោះសមុទ្ររបស់មាតុប្រទេស
(VOVWORLD) - នាឆ្នាំ២០១៨ កម្មវិធីជួបប្រាស្រ័យសិល្បៈ “ឆ្ពោះទៅព្រំដែន កោះ សមុទ្រ របស់មាតុប្រទេស” លើកទី៦ កៀងគរបាននូវទឹកប្រាក់ចំនួន ៣៨ពាន់លានដុង។
កម្មវិធីជួបប្រាស្រ័យសិល្បៈដោយប្រធានបទ “ឆ្ពោះទៅព្រំដែន កោះ សមុទ្រ របស់មាតុប្រទេស” លើកទី៧ ឆ្នាំ២០១៩ នឹងត្រូវបានរៀបចំឡើងនៅទីក្រុង ហូជីមិញ នាយប់ថ្ងៃទី២៩ ខែសីហា ខាងមុខនេះ។ កម្មវិធីនេះគឺសំដៅបន្តចលនា ការផ្ដល់ធនធាននៃទីក្រុងទាំងមូលសម្រាប់មូលធិធិ “ដើម្បីកោះសមុទ្រស្រុក កំណើត - ដើម្បីព្រំដែនមាតុប្រទេស”។
កម្មវិធីនេះរួមមានបទចម្រៀង របាំនានាស្ដីពីកោះសមុទ្រនិងសេចក្ដី ស្នេហាចំពោះស្រុកកំណើត។ ទន្ទឹមនឹងនោះ កម្មវិធីក៏មានផ្នែកជួបប្រាស្រ័យជា មួយបណ្ដាអង្គភាពកងទ័ពការពារព្រំដែន កម្លាំងប្រដាប់អាវុធការពារកោះសមុទ្រ របស់មាតុប្រទេស ក៏ដូចជាអ្នកនេសាទមួយចំនួន ផងដែរ។
នាឆ្នាំ២០១៨ កម្មវិធីជួបប្រាស្រ័យសិល្បៈ “ឆ្ពោះទៅព្រំដែន កោះ សមុទ្រ របស់មាតុប្រទេស” លើកទី៦ កៀងគរបាននូវទឹកប្រាក់ចំនួន៣៨ពាន់លានដុង។ ទឹកប្រាក់នេះត្រូវបានប្រើប្រាស់ដើម្បីទៅសាកសួរសុខទុក្ខ ជូនអំណោយសម្រាប់ កម្មាភិបាល យុទ្ធជននិងប្រជាជននៅស្រុកកោះ Truong Sa ផ្ទះរន្ទា DK1 កសាង សំណង់វប្បធម៌នៅកោះ Da Nam ស្រុកកោះ Truong Sa ទៅសាកសួរសុខទុក្ខ កម្មាភិបាល យុទ្ធជនតំបន់៥កងទ័ពជើងទឹក និងប្រជាជននៅតាមកោះនានានៅ តំបន់សមុទ្រប៉ែកនិរតី ជាដើម៕