ទីក្រុងហូជីមិញជានិច្ចកាលចាត់ទុកការរក្សានិងពូនជ្រុំទំនាក់ទំនងវៀតណាម-គុយបាជាភារកិច្ចសំខាន់
|
លេខាគណៈកម្មាធិការបក្ស ទីក្រុងហូជីមិញ លោក Dinh La Thang នៅក្នុងជំនួបជាមួយគណៈប្រតិភូជាន់ខ្ពស់ បក្សកុម្មុយនិស្តគុយបាដឹកនាំដោយលោក Salvador Maldes Mesa |
(VOVworld)- ទីក្រុងហូជីមិញជានិច្ចកាលចាត់ទុកការរក្សានិងពូនជ្រុំទំនាក់ទំនង
វៀត ណាម-គុយបាជាភារកិច្ចសំខាន់។នេះជាការអះអាងរបស់លេខាគណៈកម្មា
ធិការបក្ស ទីក្រុងហូជីមិញ លោក Dinh La Thang នៅក្នុងជំនួបជាមួយគណៈប្រ
តិភូជាន់ខ្ពស់ បក្សកុម្មុយនិស្តគុយបាដឹកនាំដោយលោក Salvador Maldes Mesa
សមាជិកការិយា ល័យនយោបាយនិងជាប្រធានក្រុមប្រឹក្សារដ្ឋគុយបា ដែល
កំពុងបំពេញទស្សនកិច្ចការ ងារនៅវៀតណាម នារសៀលថ្ងៃទី២៣មិថុនា។ នៅ
ទីនេះ លោក Dinh La Thang បាន ឲ្យដឹងថា ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេច
ពិភាគ្សានិងចែករំលែកបទពិសោធន៍ ជាមួយគុយបាលើគ្រប់វិស័យ ដូចជា អភិ
វឌ្ឍន៍នគរនិងទាក់ទាញការវិនិយោគ។លោក Dinh La Thang បានសង្កត់ធ្ងន់ថា
ទីក្រុងហូជីមិញនឹងបង្កលក្ខណៈងាយស្រួលបំផុត ដើម្បីមានអង្គភាពអាជីវកម្ម
បរទេសកាន់តែច្រើនដែលក្នុងនោះមានគុយបាមកធ្វើការ វិនិយោគ។ រីឯខ្លួនវិញ
លោក Salvador Maldes Mesa បានជឿជាក់ថា ទីក្រុងហូជី មិញនឹងនាំមកឱកាស
សហប្រតិបត្តិការ វិនិយោគ ធ្វើអាជីវកម្មជាច្រើនសម្រាប់អង្គភាព អាជីវកម្មគុយ
បានាពេលខាងមុខ៕