ទីក្រុងហូជីមិញជួបសំណេះសំណាលជាមួយតំណាងជនជាតិភាគតិចឆ្នើម

ទីក្រុងហូជីមិញជួបសំណេះសំណាលជាមួយតំណាងជនជាតិភាគតិចឆ្នើម - ảnh 1
ទីក្រុងហូជីមិញជួបសំណេះសំណាលជាមួយតំណាងជនជាតិភាគតិចឆ្នើម

(VOVworld)-នាព្រឹកថ្ងៃទី១២កុម្ភៈ គណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញ
 បានរៀបចំពិធីជួបសំណេះសំណាលជាមួយតំណាងជនជាតិភាគតិចឆ្នាំឆ្នាំរកានព្វ
ស័ក២០១៧។ ក្នុងឆ្នាំកន្លងទៅ ជនរួមជាតិជនជាតិ Hoa ជនជាតិ Cham ជនជាតិខ្មែរ
និងជនជាតិដទៃមួយចំនួនទៀតដែលកំពុងរស់នៅទីក្រុនោះ សុទ្ធតែម្ចាស់ការ ចូល
 រួមក្នុងបណ្តាសកម្មភាពបំផុសដោយរដ្ឋអំណាច រណសិរ្សមាតុភូមិនសមូហភាព
មហាជនដែលរួមចំណែកសកម្មទៅក្នុងការអភិវឌ្ឍន៍រួមរបស់ទីក្រុង។ សមូហភាព
បុគ្គលជាច្រើនរូបទទួលបានការលើកដំកើងលើកនេះជាគំរូឆ្នើមក្នុងសហគមន៍បណ្តា
 ជនជាតិនៃទីក្រុង ក្នុងនោះមានសាស្ត្រារង បណ្តិត Tran Diep Tuan (ជនជាតិ Hoa)
នាយក មហាវិទ្យាល័យឱសថស្ថានទីក្រុងហូជីមិញនិងលោក Hua Sa Ni ជនជាតិ
ខ្មែរ នៅមហាវិទ្យាល័យវប្បធម៌ទីក្រុងហូជីមិញជាដើម។ ទទួលបានការលើកដំកើង
លើកនេះ លោក Mu Sa Phuong ជនជាតិ Cham បានចែករំលែកថា៖

        “ជនជាតិ Cham យើងខ្ញុំនឹងរួមជាមួយជនរួមជាតិទីក្រុង អនុវត្តល្អរាល់គោល
 នយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ជាពិសេសចូលរួមយ៉ាងសកម្មទៅក្នុងការអនុ
 វត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌និងសង្គម។ មិនត្រឹមតែប៉ុណ្ណោះ យើងខ្ញុំនឹង
រួមកម្លាំងកាយចិត្តកសាងផែនមហាសាមគ្គីជាតិទាំងមូល រួមចំណែកកសាងទីក្រុង
ទំនើប អរិយធម៌ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ