ទីក្រុងហូជីមិញជួបសំណេះសំណាលជាមួយអាណិកជនវៀតណាមអបអរនិទាឃរដូវ ឆ្នាំកុរ ឯកស័ក ២០១៩
(VOVWORLD) - នាល្ងាចថ្ងៃទី ២៤ ខែមករា (ចំទៅនឹងថ្ងៃទី ១៩ ខែធ្នូឆ្នាំចរ សំរឹទ្ធស័ក) គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម បានរៀបចំកម្មវិធី “ជួបសំណេះសំណាលនានិទាឃរដូវ ឆ្នាំកុរ ឯកស័ក ២០១៩” ដោយមានចូលរួមរបស់អាណិកជនចំនួន ៨០០ នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន២៦ ជុំវិញពិភពលោក ដែលត្រលប់ មកប្រទេសវៀតណាមដើម្បី អំណរស្វាគមន៍ឆ្នាំថ្មីប្រពៃណី វៀតណាម។
លោក Nguyen Thien Nhan អញ្ជើញជួបសំណេះសំណាលជាមួយអាណិកជន (រូបថតៈ TTXVN) |
លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានថ្លែង ថា៖ “ថ្នាក់ដឹកនាំទីក្រុង សូមថ្លែងអំណរគុណដល់បងប្អូនអាណិកជនសម្រាប់ប្រទេសជាតិ ស្រុកកំណើត អស់រយៈពេលច្រើនកន្លងមក ហើយសូមជម្រាបថា យើងខ្ញុំមានការគោរពខ្លាំងណាស់ ហើយជូនពរឲ្យបងប្អូនទាំងអស់នូវសុខភាពល្អបរិបូណ៍។ ពិធី ជួបសំណេះសំណាលជាមួយអាណិកជន ៨០០ នាក់នាថ្ងៃនេះ ហាក់ដូចជាស្ពានដើម្បីតភ្ជាន់ប្រជាជនចំនួន ៨ ម៉ឺននាក់ និងអាណិកជន ៤,៥ លាននាក់ ដែលកំពុងរស់ នៅបរទេស នឹករលឹកអំពីមាតុប្រទេស អំពីទីក្រុងហូជីមិញ ផងដែរ។
នៅក្នុងពិធីនេះ លោក Chung Hoang Chuong អាណិកជនអាមេរិកបានចែករំ លែកថា៖ “ជារៀងរាល់ឆ្នាំ ខ្ញុំតែងតែបានចូលរួមពិធីជួបសំណេះសំណាលអំណរនិទាឃៈរដូវ ខ្ញុំមានអារម្មណ៍ពិសេសណាស់ ព្រោះថានេះគឺជាសញ្ញាវិសេសវិសាលនៃវប្បធម៌វៀត ណាម។ ក្នុងបរិយាកាសដ៏កក់ក្ដៅនៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីវៀតណាមនរះ បានជួបជុំជាមួយមិត្តអាណិកជន បានស្តាប់របាយការណ៍ស្តីពីសមិទ្ធផលនិងបញ្ហាប្រឈមរបស់ទីក្រុង ហើយសម្រាប់ខ្ញុំវិញនេះក៏ជាឱកាសដ៏រីករាយនិងពិសេសណាស់”។
ក្នុងជំនួបនេះ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានកោតសរសើរនិងផ្តល់រង្វាន់សម្រាប់បុគ្គលចំនួន ១៩ រូប ក្នុងនោះមានពាណិជ្ជករនិងបញ្ញវន្តជាច្រើនរូប ដែលមានសមិទ្ធផលល្អនិងបានរួមចំណែកដល់ការអភិវឌ្ឍន៍របស់ទីក្រុង ដំណាក់កាល ២០១៦-២០១៨ ផងដែរ៕