ទីក្រុងហូជីមិញជាមួយការតស៊ូការពារព្រំដែនភាគនិរតីនិងព្រំដែនភាគខាងជើង

(VOVWORLD) - នៅសិក្ខាសាលានេះ តំណាងជាច្រើនបាន អះអាងថា ជ័យជំនះក្នុងការតស៊ូទាំងពីរនៅព្រំដែនភាគនិរតីនិងព្រំដែនភាគខាង ជើង បានជួយអោយប្រទេសវៀតណាមការពារបូរណភាពដែនដីរបស់ខ្លួន ព្រម ទាំងជួយអោយប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ដ៏ឃោឃៅព្រៃផ្សៃបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សលោក។
ទីក្រុងហូជីមិញជាមួយការតស៊ូការពារព្រំដែនភាគនិរតីនិងព្រំដែនភាគខាងជើង - ảnh 1ត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត Vu Quang Dao អតីតប្រធានវិទ្យាស្ថានស្រាវជ្រាវយោធាវៀតណាម (រូបថត៖ tuoitre.vn)

  ក្នុងឱកាសរំលឹកខួបរយៈពេល៤០ឆ្នាំនៃការតស៊ូការពារព្រំដែនភាគនិរតីនិងព្រំដែនភាគខាងជើង (ឆ្នាំ១៩៧៩-ឆ្នាំ២០១៩) និងរំលឹកខួបរយៈពេល៣០ឆ្នាំនៃ ការបញ្ចប់កាតព្វកិច្ចអន្តរជាតិនៅកម្ពុជានោះ នាព្រឹកថ្ងៃទី២០ ខែកក្កដា នៅទីក្រុង ហូជីមិញ ភាគខាងត្បូងវៀតណាមបានប្រព្រឹត្តទៅសិក្ខា សលាវិទ្យាសាស្ត្រដោយ ប្រធានបទ “ទីក្រុងហូជីមិញជាមួយការតស៊ូការពារព្រំដែនភាគនិរតីនិងព្រំដែន ភាគខាងជើងរបស់មាតុប្រទេស”។ នៅសិក្ខាសាលានេះ តំណាងជាច្រើនបាន អះអាងថា ជ័យជំនះក្នុងការតស៊ូទាំងពីរនៅព្រំដែនភាគនិរតីនិងព្រំដែនភាគខាង ជើង បានជួយអោយប្រទេសវៀតណាមការពារបូរណភាពដែនដីរបស់ខ្លួន ព្រម ទាំងជួយអោយប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ដ៏ឃោឃៅព្រៃផ្សៃបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សលោក។ ក្រោយពីសង្គ្រាមបានកន្លងផុតទៅ ទីក្រុងហូជីមិញតែងតែបញ្ជូនក្រុមការងារ ក្រុមអ្នកជំនាញនិងកម្លាំងយុវជនស្ម័គ្រ ចិត្តទៅជួយឧបត្ថម្ភប្រទេសកម្ពុជាអោយរស់រានមានជីវិតឡើងវិញផងដែរ។ ឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត Vu Quang Dao អតីតប្រធានវិទ្យាស្ថានស្រាវ ជ្រាវយោធាវៀតណាម បានអះអាងថា៖

        “ខ្ញុំចាត់ទុកថា សិក្ខាសាលាលើកនេះមិនត្រឹមតែអះអាងនូវតួនាទីរបស់ ទីក្រុងហូជីមិញប៉ុណ្ណោះទេ ថែមទាំងជាការរំលឹកគុណូបការៈចំពោះរាល់ការឈឺ ចាប់និងពលីកម្មដ៏ធំធេងទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ