ទីក្រុងហូជីមិញជម្រុញកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធសមាគមសហគ្រាសអឺរ៉ុប

(VOVWORLD) -នារសៀលថ្ងៃទី៩មករា លោក Nguyen Thanh Phong ប្រធានគណៈកម្មា ធិការប្រជា ជនទីក្រុងហូជីមិញបានអញ្ជើញទទួលជួបជាមួយលោក Nicolas Audier ប្រធានសម្ព័ន្ធ សមាគមសហគ្រាសអឺរ៉ុបប្រចាំនៅ វៀតណាម (EuroCham)។ 
ទីក្រុងហូជីមិញជម្រុញកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធសមាគមសហគ្រាសអឺរ៉ុប - ảnh 1 ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថតៈ hcmcpv.org.vn)

នៅទីនេះ លោក Nguyen Thanh Phong បានអំពាវនាវជម្រុញកិច្ច សហប្រតិបត្តិការនិងវិនិយោគជាមួយ សហគ្រាសអឺរ៉ុបលើបណ្តាវិស័យកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ កសាងនគរឆ្លាតនិងដោះស្រាយរាល់បញ្ហាស្តីពីបរិស្ថាននគរជាដើម។

        លោក Nicolas Audier បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨ EuroCham បានរៀបចំផែន ការអនុវត្តនូវកម្មវិធីសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញនិងតំបន់នានា ក្នុងនោះ ពន្លឿនការផ្សព្វផ្សាយសក្កានុភាពសេដ្ឋកិច្ចរបស់ទីក្រុងហូជីមិញទៅដល់ជាមួយសហគ្រាស អឺរ៉ុបនានា ជាពិសេស ចលនាឲ្យបណ្តារដ្ឋសភានៃប្រទេសអឺរ៉ុបមួយចំនួនអនុម័តលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ផងដែរ៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ