ទីក្រុងហូជីមិញជួយឧបត្ថម្ភប្រាក់ចំនួន៤០ពាន់លានដុងសម្រាប់មូលនីធិ “ដើម្បីកោះសមុទ្រមាតុប្រទេស”

 ទីក្រុងហូជីមិញជួយឧបត្ថម្ភប្រាក់ចំនួន៤០ពាន់លានដុងសម្រាប់មូលនីធិ “ដើម្បីកោះសមុទ្រមាតុប្រទេស” - ảnh 1
កម្មវិធីសម្តែងសិល្បៈ

(VOVworld)-នាយប់ថ្ងៃទី១១កញ្ញា នៅក្នុងកម្មវិធីជួបប្រាស្រ័យសិល្បៈ “ឆ្ពោះទៅព្រំ
ដែន កោះសមុទ្រមាតុប្រទេស” ឆ្នាំ២០១៦នោះ ប្រជាជននិងសម្បុរសជនទីក្រុងហូ
ជីមិញ បានរៃអង្គាសប្រាក់ជាង៤០ពាន់លានដុងចូលក្នុងមូលនីធិ “ដើម្បីកោះសមុទ្រ
មាតុ ប្រទេស”។​នៅក្នុងកម្មវិធីនេះ ទស្សនិកជននឹងបានតាមដាននូវឯកសារស្តីពី
ចំណង សាមគ្គីរវាងកងទ័ពនិងប្រជាជននៅតាមព្រំដែន កោះសមុទ្រ និងបានជួប
ប្រាស្រ័យ ផ្ទាល់ជាមួយយុទ្ធជនជាកងកម្លាំងការពារព្រំដែន បូលីសសមុទ្រ ដែល
កំពុងបំពេញ ភារកិច្ចការពារមាតុប្រទេស ព្រំដែន និងកោះសមុទ្រមាតុប្រទេស។​
លោក Quach Cuong អ្នកដឹកនាំក្រុមហ៊ុន Saigon Co.op ជាអង្គភាពមួយក្នុងចំណោម
អង្គភាពផ្តល់ ជំនួយសម្រាប់មូលនីធិនេះបានឲ្យដឹងថា៖

        “តាមរយៈកម្មវិធីនេះ យើងខ្ញុំសង្ឃឹមនិងជឿជាក់ថា សង្គមវៀតណាមទាំងមូល
នឹងរួមកម្លាំងកាយចិត្ត រួមជាមួយប្រជាជន និងយុទ្ធជននៅតាមតំបន់ព្រំដែន កោះ
សមុទ្រនានា ដើម្បីប្រជាជន និងយុទ្ធជននៅតាមព្រំដែនកោះសមុទ្រនឹងនរចិត្តការពារ
 អធិបតេយ្យភាពព្រំដែន អធិបតេយ្យភាពកោះសមុទ្រវៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ