ទីក្រុងហូជីមិញជំរុញការផ្សព្វផ្សាយទេសចរណ៍នៅអូស្ត្រាលី

(VOVWORLD) - កម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាម - ទីក្រុងហូជីមិញបានប្រព្រឹត្តទៅនាថ្ងៃទី ១២ ឧសភា នៅលើទូកទេសចរណ៍ Jackson Sydney Harbour Luxury Cruise នៅកំពង់ផែ Darling ទីក្រុង Sydney រដ្ឋ New South Wales ប្រទេសអូស្ត្រាលី។ 
ទីក្រុងហូជីមិញជំរុញការផ្សព្វផ្សាយទេសចរណ៍នៅអូស្ត្រាលី - ảnh 1ភ្ញៀវទេសចរមានការរំភើបរីករាយនៅពេលទទួលបទពិសោធន៍នៃលក្ខណៈវប្បធម៌ពិសេសរបស់វៀតណាម (រូបថត៖ VOV)

នេះជាសកម្មភាពដំបូងក្នុងខ្សែសកម្មភាពផ្សព្វផ្សាយទេសចរណ៍នៅអូស្ត្រាលីដែលរៀបចំឡើងដោយមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ សហការជាមួយស្ថាប័នការទូត វៀតណាមប្រចាំនៅអូស្ត្រាលី។

ដោយមានភ្ញៀវទេសចរជិត ១០០ នាក់ដែលជាសហគ្រាសទេសចរណ៍នៅរដ្ឋ New South Wales នេះគឺជាព្រឹត្តិការណ៍ជំរុញការផ្សព្វផ្សាយទេសចរណ៍វៀតណាម - ទីក្រុងហូជីមិញដ៏ធំបំផុតតាំងពីមុនមកនៅទីផ្សារអូស្ត្រាលី។ កម្មវិធីនេះរួមមានសកម្មភាពដូចជា៖ B2B - ជួបប្រាស្រ័យនិងតភ្ជាប់ដោយផ្ទាល់រវាងសហគ្រាសនៃប្រទេសទាំងពីរ; ឧទ្ទេសនាមផលិតផលថ្មីនៃទេសចរណ៍វៀតណាម - ទីក្រុងហូជីមិញ និងផលិតផលដែលត្រូវបានរចនាដោយឡែកសម្រាប់ទីផ្សារអូស្ត្រាលី ក៏ដូចជាឱកាសសហប្រតិបត្តិការកំណើនភ្ញៀវទ្វេភាគីរវាងវៀតណាម - ទីក្រុងហូជីមិញជាមួយអូស្ត្រាលី; ឧទ្ទេសនាមដោយផ្ទាល់នូវផលិតផលសេវាកម្មរបស់សហគ្រាសទេសចរណ៍ វៀតណាម។

នៅក្នុងព្រឹត្តិការណ៍នេះ លោកស្រី Nguyen Thi Anh Hoa ប្រធានមន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានមានប្រសាសន៍ថា ក្នុងកម្មវិធីនេះ ទីក្រុងហូជីមិញបានឩទ្ទេសនាមផលិតផលថ្មី ជាពិសេសផលិតផលដែលមានលក្ខណៈឆ្លងបទពិសោធន៍ខ្ពស់ មានចរិតលក្ខណៈវប្បធម៌ - ប្រវត្តិសាស្ត្រ រួមផ្សំជាមួយនឹងផលិតផលជាន់ខ្ពស់ដែលផ្សារភ្ជាប់ជាមួយផលិតផលលេងកម្សាន្ត ដូចជាការវាយហ្គោល ឬសកម្មភាពទិញទំនិញ ម្ហូបអាហារនៅទីក្រុងហូជីមិញ។

ចូលរួមក្នុងព្រឹត្តិការណ៍នេះ សហគ្រាសអូស្ត្រាលីបានឲ្យដឹងថា តម្រូវការធ្វើដំណើរទៅវៀតណាមរបស់ប្រជាជនអូស្ត្រាលីកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដែលបានបង្ហាញតាមរយៈបរិមាណកក់សំបុត្រយន្តហោះ ក៏ដូចជាការកក់បន្ទប់សុទ្ធតែកើនឡើង។ នេះជាភ័ស្តុតាងដែលសរឲ្យឃើញថា វៀតណាមបានក្លាយជាំទិសដៅដ៏ពេញនិយមរបស់ភ្ញៀវទេសចរអូស្ត្រាលី៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ