ទីក្រុងហូជីមិញជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយខេត្ត Gangwon (កូរ៉េខាងត្បូង)

(VOVWORLD) -ទីក្រុងហូជីមិញ និងខេត្ត Gangwon (កូរ៉េខាងត្បូង) ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសុខាភិបាល បច្ចេកវិទ្យាជីវសាស្ត្រ និង ថាមពល។
ទីក្រុងហូជីមិញជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយខេត្ត Gangwon (កូរ៉េខាងត្បូង) - ảnh 1ទីក្រុងហូជីមិញជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយ
ខេត្ត Gangwon (កូរ៉េខាងត្បូង) 

ទីក្រុងហូជីមិញ និងខេត្ត Gangwon (កូរ៉េខាងត្បូង) ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសុខាភិបាល បច្ចេកវិទ្យាជីវសាស្ត្រ និង ថាមពល។នេះគឺជាខ្លឹមសារដែលត្រូវបាននាំចេញនៅក្នុងពិធី ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្ដីពីការបង្កើតទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញនិងរដ្ឋអំណាចខេត្ត Gangwon(កូរ៉េខាងត្បូង) នាថ្ងៃទី ៨ មិថុនា។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Thanh Phongប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានសង្កត់ធ្ងន់លើព្រឹត្តិការណ៍ដែលទីក្រុងហូជីមិញ និងខេត្ត Gangwon បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្ដីពីការបង្កើតទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការនេះជា ចំណុចសំខាន់ក្នុងទំនាក់ទំនងការទូតរវាងវៀតណាមនិងកូរ៉េខាងត្បូង។ តាមលោក Nguyen Thanh Phong ថា ទីក្រុងហូជីមិញកំពុងមានតម្រូវការវិនិយោគលើវិស័យដែលខេត្ត Gangwon មានឧត្តមភាពដូចជា៖ បច្ចេកវិទ្យាជីវសាស្ត្រ សុខាភិបាល និងថាមពល។

        នៅក្នុងពិធីនេះ លោក Cho Moonsoon អភិបាសខេត្ត Gangwon បានសន្យា ខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការររវាងខេត្ត Gangwon និងទីក្រុងហូជីមិញឲ្យកាន់តែអភិវឌ្ឍន៍ល្អប្រលើរពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ