ទីក្រុងហូជីមិញដោះស្រាយសំណុំឯកសារឆ្លងដែនចំនួន៧០០ករណីក្នុងមួយថ្ងៃ

(VOVworld)- ទីក្រុងហូជីមិញដោះស្រាយសំណុំឯកសារឆ្លងដែនចំនួន៧០០ករណី
ក្នុងមួយថ្ងៃ។​ទោះបីជាដូច្នេះក៏ដោយ ប៉ុន្តែទីក្រុងនៅតែធានាកាលរិច្ឆេទត្រឹមត្រូវ
ពោលគឺមិនហួស២៤ម៉ោងទេ។ នេះជាព័ត៌មានបាននាំចេញក្នុងសន្និសីទបូកសរុប
 ការងារឆ្នាំ២០១៦របស់មន្ទីរកិច្ចការបរទេសរបស់ទីក្រុងហូជីមិញដែលបានបើកនា
 ព្រឹកថ្ងៃទី២៧ធ្នូ។ ក្នុងឆ្នាំ២០១៦ មន្ទីរកិច្ចការបរទេសទីក្រុងហូជីមិញបានទទួលក្រុម
ភ្ញៀវអន្តរជាតិមកចំនួន១៤០ក្រុមនិងក្រុមថ្នាក់ដឹកនាំទីក្រុងចំនួន១៨ក្រុមទៅបំពេញ
 ការងារនៅឯបរទេស។​ ហើយក្នុងឆ្នាំ២០១៦នេះ ទីក្រុងបានទទួលគណៈប្រតិភូបរ
ទេសចំនួន៣៧៥មកស្វែងយល់ឱកាសវិនិយោគធ្វើអាជីវកម្ម កើនឡើង៣ដង បើ
ប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ សកម្មភាពកិច្ចការបរទេសរបស់មន្ទីរកិច្ច
 ការបរទេសទីក្រុងហូជីមិញបានរួមចំណែករក្សសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍
 របស់ប្រទេសជាតិ ព្រមទាំងឆ្លៀតយកកម្លាំងពលំពីបរទេសសម្រាប់ការអភិវឌ្ឍន៍
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ