ទីក្រុងហូជីមិញតបស្នងសងគុណចំពោះក្រុមអ្នក​ស្ម័គ្រចិត្តសដែល​បាន​ចូល​រួម​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត​កូវីដ-១៩

(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ ខែមករា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញ បានរៀបចំកម្មពិធីតបស្នងសងគុណ និងលើកសរសើរចំពោះសមូហភាពចំនួន ១០០ ដែលមានសកម្មភាពដើម្បីសហគមន៍ ចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ នៅទីក្រុងក្នុងហូជីមិញ ឆ្នាំ ២០២១។
ទីក្រុងហូជីមិញតបស្នងសងគុណចំពោះក្រុមអ្នក​ស្ម័គ្រចិត្តសដែល​បាន​ចូល​រួម​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត​កូវីដ-១៩ - ảnh 1លោកស្រី To Thi Bich Chau ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញថ្លែងមតិក្នុងពិធី។ (រូបថត៖VOV)

នេះគឺជាលើកទី ៥ហើយ ដែលគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញ បានរៀបចំពិធីតបស្នងសងគុណចំពោះក្រុមអ្នកស្ម័គ្រចិត្តដែលបានរួមដំណើរជាមួយទីក្រុង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត នៅពេលដែលទីក្រុងបានអនុវត្តន៍សារាចរណ៍លេខ ១៦ របស់នាយករដ្ឋមន្ត្រី។ នៅពេលនោះ ទីក្រុងបានចេញលិខិតអនុញ្ញាតឲ្យធ្វើដំណើរចំនួនជាង ៥០០០ ដល់អង្គការ និងបុគ្គល ដើម្បីអនុវត្តសកម្មភាពដូចជារៀបចំផ្ទះបាយសប្បុរសធម៌; ដឹកជញ្ជូនស្បៀងអាហារ ថ្នាំពេទ្យ គ្រឿងបរិក្ខារពេទ្យសម្រាប់ការផ្គត់ផ្គង់ដល់កងកម្លាំងជួរមុខ និងប្រជាជន; ការជួយឧបត្ថម្ភធុងអុកស៊ីសែន; ឡានសង្គ្រោះបន្ទាន់ ០ដុង; ការបញ្ចុះសពជនរងគ្រោះដោយជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ...

ថ្លែងមតិក្នុងពិធី លោកស្រី To Thi Bich Chau ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញ បានអះអាងថា៖ ស្មារតីនៃសេចក្តីក្លាហាន ស្រឡាញ់គ្នាទៅវិញទៅមក និងការគាំទ្ររបស់ក្រុមអ្នកស្ម័គ្រចិត្តបានចូលរួមចំណែកយ៉ាងធំធេង ជួយឲ្យទីក្រុងជំនះពុះពារលើដំណាក់កាលលំបាកបំផុត និងគ្រប់គ្រងបាននូវជំងឺរាតត្បាតនេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ