ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយតំបន់នានារបស់ប្រទេស Francophone

ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយតំបន់នានារបស់ប្រទេស Francophone - ảnh 1
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយតំបន់នានារបស់ប្រទេស Francophone (VNA)


(VOVworld) – នារសៀលថ្ងៃទី​ ២៤ មិនា អនុប្រធានគណៈកម្មាធិការប្រជាជន
ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) លោក Le Thanh Liem បានទទួល
ជួបសន្ទនាជាមួយគណៈប្រតិភូសមាជិសភាវ័យក្មេងបារាំងដឹកនាំដោយ លោក
Didier Le Bot អគ្គលេខាធិការរដ្ឋបាលសម្ព័ន្ធអន្តរសភាបណ្ដាប្រទេស Francophone
(APF) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ថ្លែងមតិនៅ ទីនេះ លោក
 Le Thanh Liem  បានសម្តែងគោលបំណងថា៖ នាពេលខាងមុខ បណ្ដាសមាជិក
សភាវ័យក្មេង APF នឹងបន្តសហប្រតិបត្តិការជួយឧបត្ថម្ភទីក្រុង ហូជីមិញលើ
វិស័យអភិវឌ្ឍន៍វប្បធម៌អប់រំសុខាភិបាលបច្ចេកវិទ្យាខ្ពស់។  រីឯខ្លួន វិញ លោក
Didier Le Bot ក៏មានគោលបំណងថា៖ ទីក្រុងហូជីមិញនឹងបើកទូ លាយស
កម្មភាពជួបប្រាស្រ័យសហប្រតិបត្តិការជាមួយបណ្ដាទីក្រុងខេត្តនៃ ប្រទេស
ជាសមាជិក Francophone ទាំងឡាយដើម្បីចែករំលែកបទពិសោធន៍ក្នុង
ការកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ