ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជំរុញគំរោងការណ៍៖ផ្ទះបារាំង

ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជំរុញគំរោងការណ៍៖ផ្ទះបារាំង - ảnh 1
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជំរុញគំរោងការណ៍៖ផ្ទះបារាំង

(VOV)_នា​ថ្ងៃទី២៧កុម្ភះ លោក Tran  Vinh Tuyen អនុប្រធានគណៈកម្មាធិការ​
ប្រជាជន​ទីក្រុងហូជីមិញ បានជួបសន្ទនាជាមួយលោក​ Jean Vincent Place​ រដ្ឋលេខា
ធិការ ទទួលបន្ទុកផ្នែកកែទម្រង់រដ្ឋ និងកាត់បន្ថយបែបបទរដ្ឋបាល ​សាធារណះរដ្ឋ
បារាំងដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទិនេះ លោក Tran Vinh Tuyen
មានគោលបំណងបន្តទទួលបានការជួយឧបត្ថម្ភ ​ពីរដ្ឋាភិបាលបារាំង ក្នុងដំណើការ
កសាងនិងអភិវឌ្ឍន៍ទីក្រុង ពិសេសគឺក្នុងវិស័យផ្គត់ផ្គង់ហិរញ្ញវត្ថុ លើកកំពស់គុណ
ភាពប្រភពធនធានមនុស្ស កសាងគំរោងការណ៍ទីក្រុងឆ្លាត។ លោកក៏បានសន្យា
ថា៖នឹងត្រួតពិនិត្យ និងជំរុញដំណើការអនុវត្តគំរោងការណ៍កសាង”ផ្ទះបារាំង” នៅទីក្រុងហូជីមិញ ផងដែរ។ លោក Tran Vinh Tuyen មានគោលបំណងថា៖នាពេលខាង
មុខនេះ ភាគីទាំងពីរបន្តទទួលបាន​ជោគជ័យ នឹងប្រសិទ្ធភាពថែមទៀតក្នុងសកម្ម
ភាពសហប្រតិបត្តិការ ជាពិសេសគឺការផ្លាស់ប្តូរបទពិសោធន៍ដោះស្រាយបញ្ហាកើត
មានឡើងក្នុងដំណើការ​អភិវឌ្ឍន៍ទីក្រុង ដូចជា៖បំពុលបរិស្ថាន គមនាគមន៍ សុខា
ភិបាលនិងអប់រំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ