ទីក្រុងហូជីមិញត្រៀមចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន ១,១ លានដូស

(VOVWORLD) - មន្ទីរសុខាភិបាលទីក្រុងហូជីមិញនៅរសៀលថ្ងៃទី ១១ ខែកក្កដាបានបើកកិច្ចប្រជុំតាមអ៊ិនធឺរណែត ជាមួយគ្រឹះស្ថានសុខាភិ បាលស្តីពីការអនុវត្តផែនការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ វគ្គទី ៥ ដោយបរិមាណវ៉ាក់សាំងជើងដំបូងមានចំនួន ១,១ លានដូស។ 
ទីក្រុងហូជីមិញត្រៀមចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន ១,១ លានដូស - ảnh 1ចាក់វ៉ាក់សាំងនៅតាមមូលដ្ឋានបណ្តោះអាសន្ននានាក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកន្លងមក (រូបថត៖ VOV)

ក្នុងរយៈពេលអនុវត្តន៍វិធានការររក្សាគម្លាតសុវត្ថភាពសង្គមតាមសារាចរលេខ ១៦ របស់រដ្ឋាភិបាល ទីក្រុងហូជីមិញនឹងអនុវត្តន៍សកម្មភាពចាក់វ៉ាក់សាំងបង្ការកូវីដ ១៩  ទន្ទឹមគ្នានឹងសកម្មភាពធ្វើតេស្ត ត្រួតពិនិត្យនិងតាមដានស្នាមអ្នកសង្ស័យឆ្លង។ តាមគម្រោង សកម្មភាពចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ នឹងបានប្រព្រឹត្តទៅក្នុងរយៈពេល ២-៣ សប្តាហ៍។ អនុប្រធានមន្ទីរសុខាភិបាលទីក្រុងហូជីមិញលោក Tang Chi Thuong បានឲ្យដឹងថា៖ “ការចាក់វ៉ាក់សាំងនឹងត្រូវបានបែងចែកតាមគ្រប់ខ័ណ្ឌ ស្រុក ហើយប្រធានខ័ណ្ឌ ស្រុកនេះឯង នឹងទទួលខុសត្រូវក្នុងការរៀបចំការចាក់វ៉ាក់សាំងដោយសម្របសម្រួលជាមួយគ្រឹះស្ថានសុខាភិបាល។ សង្ឃឹមថា ជាមួយនឹងវិធីសាស្រ្តនោះ នឹងកាត់បន្ថយការកកស្ទះនិងជំនះនូវកំហុសដែលយើងបានជួបក្នុងវគ្គចាក់លើកដំបូង”។

ទីក្រុងហូជីមិញនឹងរៀបចំទីតាំងចាក់វ៉ាក់សាំងចំនួន ៦៣០ កន្លែង សម្រាប់ចាក់លើមនុស្ស ១២០ នាក់ លើទីតាំងមួយ ក្នុងមួយថ្ងៃ។ ដើម្បីធានាបាននូវវិធានការរក្សាគម្លាតសង្គម ពេលវេលានៃការចាក់វ៉ាក់សាំងនឹងប្រព្រឹត្តទៅ ពីម៉ោង ៨ ព្រឹកដល់ ១៣ រសៀល និង ៣ រសៀល ដល់ ៨ យប់រាល់ថ្ងៃក្នុងអំឡុងពេលអនុវត្តន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ