ទីក្រុងហូជីមិញត្រៀមជាស្រេចបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុននានារបស់អ៊ីតាលី
|
លេខាគណៈកម្មាធិការបក្ស ទីក្រុងហូជីមិញ លោក Dinh La Thang បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួង គមនាគមន៍ដឹកជញ្ជូននិងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធអ៊ីតាលី លោក Graziano Delrio |
(VOVworld)-នារសៀលថ្ងៃទី២៧កញ្ញានៅទីក្រុងហូជីមិញ លេខាគណៈកម្មាធិការបក្ស
ទីក្រុងហូជីមិញ លោក Dinh La Thang បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួង
គមនាគមន៍ដឹកជញ្ជូននិងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធអ៊ីតាលី លោក Graziano Delrio
។ លោក Dinh La Thang បានសង្កត់ធ្ងន់ថា ទីក្រុងហូជីមិញ ត្រៀមជាស្រេចស្វាគមន៍
និងសហប្រតិបត្តិការជាមួយអង្គភាពអាជីវកម្មរបស់អ៊ីតាលីមកធ្វើអាជីវកម្មនិងចូលរួម
បណ្តាគំរោងការអភិវឌ្ឍន៍ពាណិជ្ជកម្មនិងគមនាគមន៍។
រីឯខ្លួនវិញ លោក Graziano Delrio បានឲ្យដឹងថា អ៊ីតាលីមានបំណង រួមចំណែក
ចូលក្នុងនិន្នាការអភិវឌ្ឍន៍នគរទំនើបរបស់ទីក្រុងហូជីមិញ តាមរយៈសកម្មភាពសហ
ប្រតិបត្តិការ ការវិនិយោគ ការផ្លាស់ប្តូរបច្ចេកវិទ្យាលើវិស័យដែលភាគីទាំងពីរមានផល
ប្រយោជន៍រួម។ ចំពោះមុខ អង្គភាពអាជីវកម្មអ៊ីតាលីមានបំណងសហប្រតិបត្តិការ
ជាមួយទីក្រុងហូជីមិញលើគម្រោងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដែល
ក្នុងនោះ មានគម្រោងការកសាងប្រព័ន្ធរថភ្លើងក្រោមដី៕