ទីក្រុងហូជីមិញត្រៀមរៀបចំមហោស្រពវៀតណាម-ជប៉ុនឆ្នាំ២០១៦

ទីក្រុងហូជីមិញត្រៀមរៀបចំមហោស្រពវៀតណាម-ជប៉ុនឆ្នាំ២០១៦ - ảnh 1
ទិដ្ឋភាពនៃជំនួបទទួល (រូបថតៈ qdnd)

(VOVworld)-នារសៀលថ្ងៃទី២៧តុលា លោក Le Thanh Liem អនុប្រធានគណៈ​កម្មា
ធិការប្រជាជនទីក្រុងហូជីមិញ បានអញ្ជើញទទួលជួបជាមួយលោក Tsumomu
Takebe ទីប្រឹក្សាពិសេសសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម និងជាប្រធាន មហោស្រពវៀតណាម-ជប៉ុនឆ្នាំ២០១៦ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅទី
ក្រុង​ហូជីមិញ។​លោក Le Thanh Liem ឲ្យដឹងថា រហូតមកដល់ពេលនេះ ការងារត្រៀម
រៀប​ចំសម្រាប់ឲ្យពិធីបើកមហោស្រពដែលគ្រោងនឹងប្រព្រឹត្តទៅនា​ថ្ងៃទី១៨វិច្ឆិកាខាង
មុខបានសម្រេចរួចរាល់។

        រីឯខ្លួនវិញ លោក Tsutomu Takebe បានវាយតម្លៃខ្ពស់ចំពោះការងារត្រៀមរៀប
ចំយ៉ាងមត់ចត់របស់ទីក្រុងហូជីមិញសម្រាប់មហោស្រពនេះ។ លោករូបនេះបានស្នើ
ឲ្យទីក្រុងហូជីមីញបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការឲ្យបានច្រើនថែមទៀតក្នុងការងារ
 ត្រៀមរៀបចំ ដោយសារមហោស្រពឆ្នាំនេះមានទ្រង់ទ្រាយធំជាងឆ្នាំមុន។

        មហោស្រពវៀតណាម-ជប៉ុន២០១៦គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ដល់
ថ្ងៃទី២០វិច្ឆិកានៅទីក្រុងហូជីមិញភាគខាងត្បូងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ