ទីក្រុងហូជីមិញត្រូវការការប្តេជ្ញាចិត្តនយោបាយខ្ពស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេវាកម្ម

(VOVWORLD) -  នារសៀលថ្ងៃទី ៣ ខែកក្កដា គណៈ កម្មា ធិការប្រជាជនទីក្រុងហូជីមិញ បានរៀបចំសិក្ខាសាលាអន្ដរជាតិស្ដីពី “ការអភិវឌ្ឍន៍សេវាកម្មរបស់ទីក្រុងហូជីមិញនិងទិសដៅនៃការកសាងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេវាកម្មសម្រាប់ទីក្រុងក្នុងដំណាក់កាល ២០២០-២០៣០”។

នៅឯសិក្ខាសាលានេះ ប្រតិភូនិងជំនាញការអន្តរជាតិជាច្រើនបានលើកឡើងអំពី បទពិសោធន៍ ក្នុងការអភិវឌ្ឍសេវាកម្ម ផែនការនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេវាកម្មនៃទីក្រុងមួយចំនួន ដូចជា  New South Wales (អូស្ត្រាលី) និងទីក្រុងសេអ៊ូល (ប្រទេសកូរ៉េខាងត្បូង) ជាដើម។ ក្នុងនោះ បានសង្កត់ធ្ងន់លើការធ្វើផែនការហេដ្ឋារចនាសម្ព័ន្ធរួមនិងការប្រើប្រាស់ដីធ្លីដើម្បីលើកកម្ពស់ឱកាសធុរកិច្ចនៅឯសិក្ខាសាលានេះ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក  Nguyen Thien Nhan បានសង្កត់ធ្ងន់ថា៖ “តាមរយៈសិក្ខាសាលានេះ នឹងជួយទីក្រុងត្រៀមរៀបចំយ៉ាងសកម្មនូវហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការអភិវឌ្ឍន៍។ ថ្វីដ្បិតតែទាក់ទាញសហគ្រាសមកផលិតធ្វើអាជីវកម្ម យើងត្រូវតែកសាងមណ្ឌលឧស្សាហកម្ម និងមណ្ឌលបច្ចេកវិទ្យាខ្ពស់។ ដោយ សារតែយើងបានរៀបចំខ្លួនដើម្បីអភិវឌ្ឍសេវាកម្ម ហើយខ្ញុំសង្ឃឹមថា ជាមួយនឹងការចូលរួមពីគណៈប្រតិភូអន្ដរជាតិ យើងនឹងមានឱកាសដើម្បីធ្វើបច្ចុប្បន្នភាពចំណេះដឹងរៀបចំសម្រាប់ការអភិវឌ្ឍទីក្រុង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ