ទីក្រុងហូជីមិញទាក់ទាញសហគ្រាសអាមេរិកមកបោះទុនវិនិយោគលើវិស័យ គមនាគមន៍ឆ្លាតវៃ

(VOVWORLD) -ទីក្រុងហូជីមិញ និងសហគ្រាសអាមេរិកមានគោលបំណងតភ្ជាប់ និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកសាងប្រព័ន្ធគមនាគមន៍ឆ្លាតវៃរបស់ទីក្រុង។ 
ទីក្រុងហូជីមិញទាក់ទាញសហគ្រាសអាមេរិកមកបោះទុនវិនិយោគលើវិស័យ  គមនាគមន៍ឆ្លាតវៃ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (thanhuytphcm))

នេះគឺជាខ្លឹមសារនៃជំនួបធ្វើការរវាងលោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ជាមួយលោក Ian Steff ឧបការីស្ដីទីរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក ទទួលបន្ទុកទីផ្សារសកល និងក្រុមធុរជនអាមេរិក នាថ្ងៃទី ៦ ខែធ្នូនៅទីក្រុងហូជីមិញ។

អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Thanh Phong បានឲ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះរបស់សហគ្រាសអាមេរិក នឹងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យផ្លូវគមនាគមន៍ឆ្លាតវៃ។ លោក Nguyen Thanh Phong បានសន្យាថានឹងបង្កល្ខណៈងាយស្រួលសម្រាប់វិនិយោគិន និងសហគ្រាសអាមេរិកមកបោះទុនវិនិយោគនៅទីក្រុង។

ចំណែកឯលោក Ian Steff បានសម្ដែងក្ដីសប្បាយរីករាយចំពោះការរីកចម្រើនដ៏ល្អរប្រសើររវាងសហគ្រាសអាមេរិក និងទីក្រុងហូជីមិញ ព្រមទាំងមានគោលបំណងចង់បន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងប្រព័ន្ធគមនាគមន៍ផ្លាតវៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ