ទីក្រុងហូជីមិញទទួលស្វាគមន៍គណៈប្រតិភូ MICE ជិត ៥០០ នាក់មកពីប្រទេសឥណ្ឌា

(VOVWORLD) - ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែកក្កដា ក្រុមហ៊ុនភាគហ៊ុនគ្រប់គ្រងទីមកដល់នៅអាស៊ី បានរៀបចំទទួលគណៈប្រតិភូភ្ញៀវឥណ្ឌាជិត ៥០០ នាក់មកកាន់ទីក្រុងហូជីមិញ ក្នុងទម្រង់ជាទេសចរណ៍ MICE (ជាប្រភេទទេសចរណ៍រួមបញ្ចូលគ្នានូវសន្និសីទ សិក្ខាសាលា ពិព័រណ៍ ព្រឹត្តិការណ៍...)។
ទីក្រុងហូជីមិញទទួលស្វាគមន៍គណៈប្រតិភូ MICE ជិត ៥០០ នាក់មកពីប្រទេសឥណ្ឌា - ảnh 1គណៈប្រតិភូ MICE ឥណ្ឌា  "check in"  នៅសណ្ឋាគារមួយក្នុងទីក្រុងហូជីមិញ  (រូបថត៖ My Phuong/TTXVN)

នៅទីក្រុងហូជីមិញ គណៈប្រតិភូបានចូលរួមសន្និសីទ ស្នាក់នៅ និងទទួលទានម្ហូបវៀតណាម និងឥណ្ឌានៅភោជនីយដ្ឋាន និងសណ្ឋាគារមួយចំនួន...។  ក្រៅពីនេះ គណៈប្រតិភូក៏បានទៅទស្សនាគោលដៅមួយចំនួនដូចជា សារមន្ទីរសំណល់សង្គ្រាម ប៉ូស្រិ៍ប្រៃសណីយ៍ទីក្រុង ផ្សារ Ben Thanh ទីលាន Saigon ផ្លូវរូងក្រោមដី Cu Chi ...។

ការដែលគណៈប្រតិភូ MICE របស់ឥណ្ឌាមកកាន់ទីក្រុងហូជីមិញ គឺជាសញ្ញាមួយបង្ហាញថា ទីផ្សារទេសចរណ៍អន្តរជាតិបានចាប់ផ្តើមផ្លាស់ប្តូរនិងមានការងើបឡើងវិញនៅវៀតណាម ក៏ដូចជានៅទីក្រុងហូជីមិញផងដែរ។ អាស្រ័យហេតុនេះ រំពឹងថា វិស័យទេសចរណ៍របស់ទីក្រុងនឹងបន្តពន្លឿនការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៅក្នុងខែចុងក្រោយនៃឆ្នាំនេះ។

ឆ្នាំនេះ ទីក្រុងហូជីមិញមានបំណងទទួលភ្ញៀវអន្តរជាតិចំនួន ៥លាននាក់ ភ្ញៀវទេសចរក្នុងស្រុកចំនួន ៣៥លាននាក់ ជាមួយនឹងចំណូលសរុបចំនួន ១៤០.០០០ពាន់ លានដុង (ប្រហែល ៦ពាន់លានដុល្លារអាមេរិក)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ