ទីក្រុងហូជីមិញធានាសុវត្ថិភាពជាដាច់ខាតសម្រាប់ការផលិតក្នុងបរិបទនៃជំងឺឆ្លង

(VOVWORLD) - អាជ្ញាធរទីក្រុងបានជួប ធ្វើការជាមួយសហគ្រាស មូលដ្ឋានផលិតកម្មដើម្បីចុះហត្ថលេខាលើកិច្ច សន្យាស្ដីពីការធានាសុវត្ថិភាព ចេញផ្សាយ “ក្រមសន្ទស្សន៍វាយតម្លៃគ្រោះ អាសន្ននៅតាមមូលដ្ឋានផលិតកម្ម” សំដៅកាត់បន្ថយជាអតិបរមាគ្រោះ អាសន្នឆ្លងជំងឺ Covid-19។
ទីក្រុងហូជីមិញធានាសុវត្ថិភាពជាដាច់ខាតសម្រាប់ការផលិតក្នុងបរិបទនៃជំងឺឆ្លង - ảnh 1 លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan (រូបថត៖ VOV)

នៅក្នុងកិច្ចប្រជុំអនឡាញរបស់គណៈកម្មការដឹកនាំការងារបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ទីក្រុងហូជីមិញ កាលពីរសៀលថ្ងៃទី៦ មេសា លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan បានស្នើឲ្យ ទីក្រុងបន្តជំរុញការអនុវត្តវិធានការបង្ការប្រយុទ្ធប្រឆាំង ក្នុងនោះយកចិត្តទុក ដាក់ជាពិសេសដល់ការធានាសុវត្ថិភាពផលិតកម្ម។ អាជ្ញាធរទីក្រុងបានជួប ធ្វើការជាមួយសហគ្រាស មូលដ្ឋានផលិតកម្មដើម្បីចុះហត្ថលេខាលើកិច្ច សន្យាស្ដីពីការធានាសុវត្ថិភាព ចេញផ្សាយ “ក្រមសន្ទស្សន៍វាយតម្លៃគ្រោះ អាសន្ននៅតាមមូលដ្ឋានផលិតកម្ម” សំដៅកាត់បន្ថយជាអតិបរមាគ្រោះ អាសន្នឆ្លងជំងឺ Covid-19។

        រហូតដល់បច្ចុប្បន្ននេះ ទីក្រុងហូជីមិញបានគ្រប់គ្រងជំងឺឆ្លងយ៉ាងល្អ ដោយនៅសល់តែ៣១ករណីកំពុងត្រូវបានព្យាបាល ហើយក្នុងសប្ដាហ៍នេះ បន្តមានករណីខ្លះៗត្រូវបានចេញពីមន្ទីរពេទ្យ។ ទីក្រុងបានត្រៀមជាស្រេច គ្រែសម្រាប់អ្នកជំងឺចំនួន២៣០០នាក់ ដោយមានមធ្យោបាយគ្រប់គ្រាន់ ព្រម ទាំងបង្កើនការធ្វើតេស្តលឿនសម្រាប់មុខសញ្ញាដែលមានគ្រោះអាសន្នឆ្លងជំងឺខ្ពស់។ ក្នុងរយៈពេល៣ថ្ងៃកន្លងទៅ ទីក្រុងបានធ្វើតេស្តជាមធ្យមចំនួន ១៨០០ករណីក្នុងមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ