ទីក្រុងហូជីមិញធ្វើល្អការងារស្ម័គ្រចិត្តរដូវក្ដៅ២០១៤
(VOVworld) - យុវជនចំនួន១៧០ពាន់នាក់បានចូលរួមបណ្ដាសកម្មភាពស្ម័គ្រចិត្ត
នៅរដូវក្ដៅឆ្នាំ២០១៤កន្លងទៅ ដែលក្នុងនោះមានយុទ្ធជនស្ម័គ្រចិត្តចំនួន៨០នាក់ចូល
រួមរណសិរ្សអន្តរជាតិ។នេះគឺជាសេចក្ដីជូនដំណឹងរបស់សម្ព័ន្ធយុវជនទីក្រុងហូជីមិញ
នៅពិធីបូកសរុបយុទ្ធនាការស្ម័គ្រចិត្តនៅរដូវក្ដៅឆ្នាំ២០១៤ នាយប់ថ្ងៃទី១០ សីហា។
ស្ដីពីបណ្ដាសកម្មភាពស្ម័គ្រចិត្តនៅរដូវក្ដៅ២០១៥ លោក Nguyen Manh Cuong លេខា
សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានឲ្យដឹងថា៖
“បន្តវិនិយោគឲ្យការចាប់យកតម្រូវការ លក្ខណៈនៅតំបន់និមួយៗដើម្បីធ្វើមូល
ដ្ឋានកំណត់កិច្ចការស្ម័គ្រចិត្តឲ្យបានសមស្របទៅនឹងតម្រូវការនោះ។បន្តលើកកំពស់
គុណភាពរបស់ជួរយុវជនស្ម័គ្រចិត្ត ជាពិសេសគឺយកចំណេះដឹងដែលបណ្ដាមិត្ត
ទទួលបាន ប្រើប្រាស់ចូលក្នុងសកម្មភាពស្ម័គ្រចិត្ត។”
|
បណ្ដាយុវជនស្ម័គ្រចិត្តដ៏ឆ្នើម ត្រូវបានប្រគល់ជូនប័ណ្ណសរសើរនៅពិធីនេះ |
យុទ្ធនាការស្ម័គ្រចិត្តនៅរដូវក្ដៅឆ្នាំ២០១៤ របស់យុវជនទីក្រុងហូជីមិញ ទទួល
បានការជោគជ័យជាច្រើន បង្ហាញតួនាទីឈានមុខរបស់យុវជនក្នុងការចូលរួម
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅទីក្រុងនិងតំបន់ក៏ដូចក្នុងការអនុវត្តកម្មវិធីកសាងជន
បទថ្មី កសាងនគរអារិយ្យធម៌៕