ទីក្រុងហូជីមិញនិងខេត្ត Kanagawa ជប៉ុនជម្រុញកិច្ចសហប្រតិបត្តិការ

(VOVWORLD) -នាយប់ថ្ងៃទី ១៤ កក្ដដា លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានទទួលជួបសន្ទនាជាមួយលោក Yuji Kuroiwaអភិបាលខេត្ត Kanagawa ជប៉ុន
ទីក្រុងហូជីមិញនិងខេត្ត Kanagawa ជប៉ុនជម្រុញកិច្ចសហប្រតិបត្តិការ - ảnh 1ទីក្រុងហូជីមិញនិងខេត្ត Kanagawa ជប៉ុនជម្រុញកិច្ចសហប្រតិបត្តិការ 

នាយប់ថ្ងៃទី ១៤ កក្ដដា លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានទទួលជួបសន្ទនាជាមួយលោក Yuji Kuroiwaអភិបាលខេត្ត Kanagawa ជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅទីនេះ លោក Nguyen Thanh Phong បានឲ្យដឹងថា ទីក្រុងមានបំណង និងត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនជប៉ុន ក្នុងនោះមានសហគ្រាសខេត្ត Kanagawa មកវិនិយោគ រកស៊ីប្រកបដោយប្រសិទ្ធភាពនៅទីក្រុងហូជិមិញ។ លោកបានស្នើឲ្យ អភិបាលខេត្ត Kanagawa នាពេលខាងមុខបន្តបង្កលក្ខណៈងាយស្រួលសម្រាប់សិក្ខាកាមសុខាភិបាលបច្ចេកទេសនៃទីក្រុងហូជីមិញទៅសិក្សា បណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្ត Kanagawa។

រីឯខ្លួនវិញ លោក Yuji Kuroiwa បានអះអាងថាត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភតភ្ជាប់ទីក្រុងជាមួយសហគ្រាសខេត្តKanagawa ជាពិសេសលើវិស័យដែលអាចឆ្លៀតយកប្រយោជន៍បាន ហើយលើកកំពស់ប្រសិទ្ធភាពក្នុងការបណ្ដុះបណ្ដាលសិក្ខាកាមវៀតណាមនៅខេត្ត Kanagawa និងជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ