ទីក្រុងហូជីមិញនិងខេត្ត Osaka(ជប៉ុន)ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ
(VOVWORLD) -នារសៀលថ្ងៃទី២២វិច្ឆិកា លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានជួបសន្ទនាជាមួយលោក Hiroshi Ozaki ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មខេត្ត Osaka
ទីក្រុងហូជីមិញនិងខេត្ត Osaka(ជប៉ុន)ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ |
នារសៀលថ្ងៃទី២២វិច្ឆិកា លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានជួបសន្ទនាជាមួយលោក Hiroshi Ozaki ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មខេត្ត Osaka (ប្រទេសជប៉ុន) ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ។ នៅទីនេះ លោក Nguyen Thanh Phong បានអះអាងថា៖ទីក្រុងហូជីមិញមានគោលបំណងថា៖បន្តជំរុញខ្លាំងសកម្មភាពសហប្រតិបត្តិការជាមួយខេត្តOsaka ជាពិសេសគឺអំពីសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។ ទីក្រុងស្វាគមន៍និងសន្យាបង្កលក្ខណះងាយស្រួលសំរាប់សហគ្រាសបរទេស ដែលក្នុងនោះមានសហគ្រាស ខេត្តOsaka ផង។
រីឯ លោក Hiroshi Ozaki បានសន្យាថា៖សភាពាណិជ្ជកម្មនិងឧស្សាហកម្មខេត្ត Osaka នឹងសកម្មជំរុញកម្មវិធីតភ្ជាប់សហគ្រាស ជំរុញវិនិយោគ រវាងតំបន់ទាំងពីរ រួមចំណែកជំរុញកិចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងខេត្ត Osaka ជាមួយទីក្រុងហូជីមិញ និយាយដោយឡែក និងរវាងជប៉ុនជាមួយវៀតណាមនិយាយរួម៕