ទីក្រុងហូជីមិញនិងខេត្តFlanders ខាងកើត(ប៊ែលហ្សិក)សហការលើវិស័យកសិកម្ម

(VOVworld)-នារសៀលថ្ងៃទី៥ធ្នូ លោក Le Thanh Liem អនុប្រធានអចិន្ត្រៃយ៍គណៈ
កម្មាធិការប្រជាជនទីក្រុងហូជីមិញនិងលោក Geevt Versnick អភិបាលរងខេត្ត
Flanders ខាងកើត ព្រះរាជាណាចក្រប៊ែលហ្សិក បានចុះហត្ថលេខាលើអនុស្សរណៈ
 សហប្រតិបត្តិការលើវិស័យកសិកម្មរវាងទីក្រុងហូជីមិញនិងខេត្ត Flanders ខាងកើត
ដំណាក់កាល២០១៦-២០២០។ តាមនោះ ខេត្ត Flanders ខាងកើតនិងទីក្រុងហូជីមិញ
 នឹងសហការបណ្តុះបណ្តាលកម្មាភិបាល ផ្ទេរប្រគល់បច្ចេកទេសលើវិស័យកសិកម្ម
ស្រាវ ជ្រាវ  អនុវត្តបច្ចេកទេសថ្មីលើវិស័យពួជដំណាំគុណភាពខ្ពស់និងសហប្រតិបត្តិ
ការក្នុងបច្ចេកវិទ្យាកែច្នៃជាដើម។ ខេត្ត Flanders ខាងកើតនឹងជួយឧបត្ថម្ភបណ្តាកម្មវិធី
ពន្លឿនពាណិជ្ជកម្មដើម្បីផ្សព្វផ្សាយផលិតផលកសិកម្មរបស់ទីក្រុងហូជីមិញទៅដល់
 ទីផ្សារប៊ែលហ្ស៊ិកនិងEU។

        ថ្លែងមតិក្នុងពិធី លោក Le Thanh Liem វានវាយតម្លៃថា នេះជាមូលដ្ឋានសំខាន់
សម្រាប់តំបន់ទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ