ទីក្រុងហូជីមិញនិងជប៉ុនជំរុញកិច្ចសហប្រតិបត្តិការឲ្យបានស៊ីជម្រៅនិង ប្រកបដោយប្រសិទ្ធភាព
|
ទីក្រុងហូជីមិញនិងជប៉ុនជំរុញកិច្ចសហប្រតិបត្តិការឲ្យបានស៊ីជម្រៅនិង ប្រកបដោយប្រសិទ្ធភាព (VNA) |
(VOVworld) – នាថ្ងៃទី ១៩ វិច្ឆិកា លេខាធិការរងអចិន្ត្រៃគណៈកម្មាធិការបក្ស
ទីក្រុងហូជីមិញ លោក Tat Thanh Cang បានជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីការ
បរទេសជប៉ុន លោក Koshi Nobuo ដែលកំពុងមានដំណើរទស្សនកិច្ចនៅ
វៀតណាម។ សំដៅលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនិងទំនាក់
ទំនងមិត្តភាពល្អប្រសើររវាងទីក្រុងហូជីមិញ (វៀតណាម) និងជប៉ុន លោក
Tat Thanh Cang បានសម្តែងគោលបំណងបង្កើបកិច្ចសហប្រតិបត្តិការថែម
ទៀត ជាមួយជប៉ុនលើវិស័យសុខាភិបាល វប្បធម៌ អប់រំ ពាណិជ្ជកម្មនិងការ
បណ្តុះ បណ្ដាល។ លោកក៏បានឲ្យដឹងថែមទៀតថា៖ ទីក្រុងហូជីមិញនឹងបង្កល
ក្ខណៈ ងាយស្រួលសំរាប់សហគ្រាសជប៉ុនវិនិយោគចូលក្នុងបណ្ដាគំរោងការណ៍
អភិវឌ្ឍន៍ទីក្រុង ព្រមទាំង សហការយ៉ាងជិតស្និទ្ធជាមួយជប៉ុនដើម្បីអនុវត្ត
គំរោងការណ៍ ដោយប្រភពទុប ODA របស់ជប៉ុនប្រកបដោយប្រសិទ្ធភាព៕