ទីក្រុងហូជីមិញនឹងដាក់អោយដំណើរការមជ្ឈមណ្ឌលកសាងទីក្រុងឆ្លាតវៃចំនួន៤
(VOVWORLD) - ទីក្រុងហូជីមិញនឹងដាក់អោយដំណើរការនូវមជ្ឈមណ្ឌលស្នូលចំនួន៤នៃ គម្រោងការណ៍កសាងទីក្រុងហូជីមិញក្លាយទៅជាទីក្រុងឆ្លាតវៃដំណាក់កាល២០១៧-២០២០ ទស្សនៈវិស័យដល់ឆ្នាំ២០២៥ ចាប់តាំងពីដើមឆ្នាំ២០១៩។ នេះជា ព័ត៌មានដែលត្រូវបានមន្ទីរព័ត៌មាននិងផ្សព្វផ្សាយទីក្រុងហូជីមិញប្រកាសនៅក្នុងសន្និសីទកាសែតនាថ្ងៃទី២៨ ខែវិច្ឆិកា។
ជាក់ស្ដែងគឺ ចាប់តាំងពីខែមករាឆ្នាំ២០១៨ ឃ្លាំងទិន្នន័យប្រើប្រាស់រួមនៃ ទីក្រុងនឹងត្រូវបានដាក់អោយដំណើរការក្នុងដំណាក់កាលទី១។ ក្នុងរយៈពេលតែ មួយនោះ ទីក្រុងហូជីមិញនឹងដាក់អោយដំណើរការនូវមជ្ឈមណ្ឌលប្រតិបត្តិទីក្រុង ឆ្លាតវៃដំណាក់កាលទី១ នៅគណៈកម្មាធិការប្រជាជនទីក្រុង។ រីឯមជ្ឈមណ្ឌល ពណ៌នានិងព្យាករណ៍សេដ្ឋកិច្ចសង្គមនិងមជ្ឈមណ្ឌលសុវត្ថិភាពព័ត៌មាននោះ ទីក្រុងនឹងអនុម័តលើផែនការកសាងក្នុងត្រីមាសទី១ឆ្នាំ២០១៩។ លោក Le Quoc Cuong នាយករងមន្ទីរព័ត៌មាននិងផ្សព្វផ្សាយទីក្រុងបានអោយដឹងថា៖
“ការកសាងទិន្នន័យនោះជួយអោយយើងមានឧបករណ៍ដើម្បីពណ៌នាការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃទីក្រុងនៅក្នុងដំណាក់កាលនីមួយៗ។ ប្រការនេះនឹង ជួយអោយថ្នាក់ដឹកនាំទីក្រុងចេញសេចក្ដីសម្រេចស្ដីពីផែនការមេអោយបានត្រឹមត្រូវថែមទៀត។ រាល់បញ្ហាដែលយើងកំពុងប្រឈមមុខនា បច្ចុប្បន្នដូចជាបញ្ហាកកស្ទះ ចរាចរណ៍ឬបញ្ហាមន្ទីរពេទ្យមានអ្នកជំងឺលើសលុប គឺអាចជៀងវាងបាន”៕