ទីក្រុងហូជីមិញនិងទីក្រុង Emmen (ហូឡង់)ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យ logistic


ទីក្រុងហូជីមិញនិងទីក្រុង Emmen (ហូឡង់)ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យ logistic - ảnh 1
ទីក្រុងហូជីមិញនិងទីក្រុង Emmen (ហូឡង់)ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យ logistic (VNP)

        Vovworld- ទីក្រុងហូជីមិញនិងទីក្រុង Emmen (ហូឡង់)ជំរុញកិច្ចសហប្រតិបត្តិ​ការ​ក្នុងវិស័យ logistic។ ប្រការនេះត្រូវបានលោក Tat Thanh Cang អនុប្រធាន​គណៈ​កម្មាធិការប្រជាជនទីក្រុងហូជីមិញនិងលោក Cees Biji អភិបាលទីក្រុង Emmen (ហូឡង់)​ឯកភាពក្នុងជំនួបនាថ្ងៃទី១៨វិច្ឆិកានៅទីក្រុងហូជីមិញ។ នៅទីនេះលោក Tat Thanh Cang បានប្រកាសថា នាបច្ចុប្បន្នទីក្រុងហូជីមិញមានកម្មវិធីសហប្រតិបត្តិ​ការ​ជាច្រើនជាមួយហូឡង់ក្នុងវិស័យពន្លឿនពាណិជ្ជកម្មអប់រំបណ្ដុះបណ្ដាលជាពិសេស​ក្នុងវិស័យគ្រប់គ្រងនគរ។

        រីឯលោក Cees Biji បានឲ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះរបស់គណៈ​ប្រតិភូ​មកវៀតណាមសំដៅស្វែងរកឱកាសសហប្រតិបត្តិការសំរាប់អង្គភាពអាជីវកម្មនៃភាគីទាំងពីរ។ ក្នុងឱកាសនេះដែរមហាវិទ្យាល័យ Stenden និងមហាវិទ្យាល័យសេដ្ឋកិច្ច​ទីក្រុងហូជីមិញក៏ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការស្រាវជ្រាវ​បញ្ហា logistics ដឹកជញ្ជូនទំនិញវៀតណាមពីទ្វីបអឺរ៉ុបឆ្លងកំពង់ផែនិងតភ្ជាប់ជាមួយដំបន់​នៃ​ប្រទេសអាល្លឺម៉ង់-អឺរ៉ុបខាងជើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ