ទីក្រុងហូជីមិញនិងទីក្រុង St.Peterburg(រុស្ស៊ី)បង្កើនកិច្ចសហប្រតិបត្តិការ

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅរុស្ស៊ី ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២៥ខែ ឧសភានោះ នាថ្ងៃទី១៧ខែឧសភា នៅទីក្រុង St.Peterburg លេខាគណៈកម្មាធិការ បក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទី ក្រុងហូ ជីមិញបានជួបពិភាក្សាជាមួយគណៈប្រតិភូជាន់ខ្ពស់ទីក្រុង St.Peterburg ដឹក នាំដោយលោក Georgy Poltavchenko អភិបាលទីក្រុង St.Peterburg សំដៅផ្លាស់ប្តូរ នូវផែនការបង្កើន ថែមទៀតកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ។
ទីក្រុងហូជីមិញនិងទីក្រុង St.Peterburg(រុស្ស៊ី)បង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1ទិដ្ឋភាពនៃជំនួបពិភាក្សា 

អភិបាលទីក្រុង St.Peterburg លោក Georgy Poltavchenko បានអះ អាង ថា ឈរលើ គ្រឹះស្ថាននៃទំនាក់ទំនងយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរនោះ ទំនាក់ទំនងរវាងទី ក្រុងទាំងពីរក៏កំពុងបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងមានសក្កានុភាពជាច្រើនសម្រាប់ សហការផងដែរ។ ហើយ St.Peterburg មានសហគ្រាសជាច្រើន មានបទពិសោធន៍ បច្ចេកវិទ្យាខ្ពស់ក្នុងការដោះស្រាយបញ្ហាទឹក ហើយបានត្រៀមជាស្រេចជួយចែករំ លែកបទពិសោធន៍និងបណ្តុះបណ្តាលប្រភពធនធានមនុស្សសម្រាប់ទីក្រុងហូជីមិញ។

ចែករំលែកអំពីឧត្តមភាពរបស់ទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានអះ អាងថា ទីក្រុងហូជីមិញជាទីក្រុងវ័យក្មេងនិងស្វាហាប់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ តាមនោះ ទីក្រុងមានបំណង ជម្រុញនិងលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការ ជាមួយតំបន់នានារបស់រុស្ស៊ីនិងត្រៀមជាស្រេចសហការជាមួយសហគ្រាសរុស្ស៊ីក្នុងនោះមានទីក្រុង St.Peterburg មកស្វែងរក ពន្លឿនពាណិជ្ជកម្មនិងធ្វើការវិនិ យោគ យូរអង្វែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ