ទីក្រុងហូជីមិញនិងប្រទេសអាល្លឺម៉ង់ចែករំលែកបទពិសោធន៍សហប្រតិបតិ្តការអំពីវិស័យសង្គម

(VOVworld) - នារសៀលថ្ងៃទី២៦ មករា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង
ហូជីមិញលោក Le Hoang Quan បានទទួលជួបសន្ទនាជាមួយលោក Rolf
Rosenbrock ប្រធានអគ្គសហព័ន្ធសមភពសង្គមអាល្លឺម៉ង់ ដែលកំពុងបំពេញ ទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ។នៅទីនេះ លោក Le Hoang Quan បាន
សង្កត់ធ្ងន់ថា ឆ្លងកាត់រយៈពេល៤០ឆ្នាំចាប់តាំងពីពេលបង្កើតទំនាក់ទំនងការ
ទូតមក ទំនាក់ ទំនងសហប្រតិបតិ្តការមិត្តភាពរវាងវៀតណាមនិងអាល្លឺម៉ង់
កាន់តែអភិវឌ្ឍន៍ដ៏ល្អ ប្រសើរពី១ថ្ងៃទៅ១ថ្ងៃ។ក្នុងនោះ ទីក្រុងហូជីមិញក៏មាន
ការរួមវិភាគទានជាច្រើនលើ វិស័យសេដ្ឋកិច្ច វប្បធម៌សង្គម អប់រំ ជាដើម។
លោក Le Hoang Quan បាន អះអាងថា ទីក្រុងហូជីមិញនឹងបង្កលក្ខណៈងាយ
ស្រួលនិងគាំទ្រកិច្ចសហ ប្រតិបតិ្តការរបស់អគ្គសហព័ន្ធសមភាពសង្គម
អាល្លឺម៉ង់ជាមួយអង្គការ សមូហភាព ស្ថាប័ននានានៃទីក្រុង ចំពោះបញ្ហាដែល
ភាគីទាំង២យកចិត្តទុកដាក់ដូចគ្នា ដូចជា ការអនុវត្តសមភាពសង្គម ថែទាំ
អ្នកជំងឺ។
ទីក្រុងហូជីមិញនិងប្រទេសអាល្លឺម៉ង់ចែករំលែកបទពិសោធន៍សហប្រតិបតិ្តការអំពីវិស័យសង្គម - ảnh 1
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Le Hoang Quan ប្រគល់អាំងស៊ីនជូនប្រធានអគ្គសហព័ន្ធសមភពសង្គមអាល្លឺម៉ង់លោក Rolf Rosenbrock (រុបថត៖hochiminhcity.gov.vn)

លោក Rolf Rosenbrock បានលើកច្បាស់ថា នាពេលខាងមុខ វៀតណាមនិង អាល្ល៉ម៉ង់នឹងបន្តសហប្រតិបតិ្តការ ផ្លាស់ប្ដូរ និងរៀនសូត្របទពិសោធន៍ គ្នាទៅវិញទៅមកលើវិស័យសង្គមជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ