ទីក្រុងហូជីមិញនិងរដ្ឋ Ontario កាណាដាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ

(VOVWORLD) -ទីក្រុងហូជីមិញបានវាយតម្លៃខ្ពស់ចំពោះគុណភាពអប់រំរបស់កាណាដា ហើយ មានបំណងជំរុញ កិច្ចសហប្រតិបត្តិការជាមួយរដ្ឋ Ontario កាណាដា លើវិស័យអប់រំទូទៅ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកកំពស់សមត្ថភាពប្រភពមធនធានមនុស្ស និងគុណភាពជំនាញរបស់ពលករ។
ទីក្រុងហូជីមិញនិងរដ្ឋ Ontario កាណាដាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ - ảnh 1ទីក្រុងហូជីមិញនិងរដ្ឋ Ontario កាណាដាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ 

ទីក្រុងហូជីមិញបានវាយតម្លៃខ្ពស់ចំពោះគុណភាពអប់រំរបស់កាណាដា ហើយ មានបំណងជំរុញ កិច្ចសហប្រតិបត្តិការជាមួយរដ្ឋ Ontario កាណាដា លើវិស័យអប់រំទូទៅ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកកំពស់សមត្ថភាពប្រភពមធនធានមនុស្ស និងគុណភាពជំនាញរបស់ពលករ។ អញ្ជើញថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយ លោកស្រី Kathleen Wynne អភិបាលរដ្ឋ Ontario នាល្ងាចថ្ងៃទី ៤ ធ្នូ នៅទីក្រុងហូជីមិញនោះ លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា៖ ទីក្រុងសន្យាបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនរដ្ឋ Ontario ដែលមកស្វែងយល់ និងពន្លឿនការវិនិយោគនៅទីក្រុង ដើម្បីនាំមកនូវជោគជ័យចំពោះវិនិយោគិន និងរួមចំណែកក្នុងការអភិវឌ្ឍន៍ទីក្រុង។

វីឯខ្លួនវិញ លោកស្រី Kathleen Wynne បានអះអាងថា រដ្ឋ Ontario ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ ផ្លាស់ប្ដូរបទពិសោធន៍ក្នុងសកម្មភាពបណ្ដុះបណ្ដាលគ្រូបង្រៀន និងលើកកំពស់គុណភាពអប់រំទូទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ