ទីក្រុងហូជីមិញនិងរដ្ឋ Utah (សហរដ្ឋអាមេរិក) ជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ

(VOVWORLD) -នាថ្ងៃទី ១ ខែកញ្ញាលោកNguyen Thanh Phong  ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានទទួលជួបលោក Gary E. Herbert អភិបាលរដ្ឋ Utah (អាមេរិក)និងគណៈប្រតិភូមន្ត្រី និងសហគ្រាសរបស់រដ្ឋ។ លោក Nguyen Thanh Phong 
ទីក្រុងហូជីមិញនិងរដ្ឋ Utah (សហរដ្ឋអាមេរិក) ជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ - ảnh 1ទីក្រុងហូជីមិញនិងរដ្ឋ Utah (សហរដ្ឋអាមេរិក) ជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ 

នាថ្ងៃទី ១ ខែកញ្ញាលោកNguyen Thanh Phong  ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានទទួលជួបលោក Gary E. Herbert អភិបាលរដ្ឋ Utah (អាមេរិក)និងគណៈប្រតិភូមន្ត្រី និងសហគ្រាសរបស់រដ្ឋ។ លោក Nguyen Thanh Phong  សង្ឃឹមថានៅពេលខាងមុខរដ្ឋ Utah និងទីក្រុងហូជីមិញនឹងជំរុញសកម្មភាពការទូតបង្កើតនូវឱកាសសំរាប់កម្មវិធីកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ។ ថ្នាក់ដឹកនាំទីក្រុងចង់ឱ្យសហគ្រាសរដ្ឋ Utah ស្វែងរកឱកាសវិនិយោគយូរអង្វែងនៅទីក្រុង ក្នុងវិស័យផ្សេងៗ ដូចជា៖ ទេសចរណ៍ ការអភិវឌ្ឍបច្ចេកវិទ្យាខ្ពស់…ជាដើម។ អភិបាលរដ្ឋ Utah មានគោលបំណងរួមជាមួយទីក្រុងហូជីមិញ ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរគណៈប្រតិភូដើម្បីចែករំលែកបទពិសោធន៍និងមេរៀនដែលទទួលបានក្នុងការដោះស្រាយការអភិវឌ្ឍថាមពលស្អាត បរិស្ថាន ការអប់រំ ដើម្បីធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅសំរាប់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ