ទីក្រុងហូជីមិញនិងសម្ព័ន្ធក្រុមហ៊ុន Intel ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការ

(VOVWORLD) - លោក Le Thanh Liem បានស្វាគមន៍ Intel ដែលមិនត្រឹមតែផ្ដោតទៅ លើសកម្មភាពផលិតកម្មអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងបានយកចិត្តទុកដាក់ដល់ ការបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស សម្រាប់ទីក្រុង រួមចំណែកលើក កំពស់សមត្ថភាពជំនាញនិងគុណភាពប្រភពធនធានមនុស្ស ក៏ដូចជាលើកកំពស់ សមត្ថភាពប្រកួតប្រជែងរបស់ទីក្រុងផងដែរ។

ទីក្រុងហូជីមិញនឹងបន្តបង្កលក្ខណៈងាយស្រួលថែមទៀត ដើម្បីអោយក្រុម ហ៊ុន Intel Products Vietnam (IPV) ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព ព្រម ទាំងនឹងរួមដំណើរជាមួយ Intel ក្នុងដំណើរការអភិវឌ្ឍនៅវៀតណាម។ នោះគឺជា ការអះអាងរបស់លោក Le Thanh Liem អនុប្រធានគណៈ កម្មាធិការប្រជាជន ទីក្រុងហូជីមិញនៅក្នុងជំនួបជាមួយលោក Todd Brady នាយកកិច្ចការបរទេស នៃសម្ព័ន្ធក្រុមហ៊ុន Intel ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី២៤ ខែកក្កដា នៅទីក្រុង ហូជីមិញ។ លោក Le Thanh Liem បានស្វាគមន៍ Intel ដែលមិនត្រឹមតែផ្ដោតទៅ លើសកម្មភាពផលិតកម្មអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងបានយកចិត្តទុកដាក់ដល់ ការបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស សម្រាប់ទីក្រុង រួមចំណែកលើក កំពស់សមត្ថភាពជំនាញនិងគុណភាពប្រភពធនធានមនុស្ស ក៏ដូចជាលើកកំពស់ សមត្ថភាពប្រកួតប្រជែងរបស់ទីក្រុងផងដែរ។

        ចំណែកឯខ្លួនវិញ លោក Todd Brady បានសម្ដែងនូវគោលបំណងចង់សហ ប្រតិបតិ្តការជាមួយទីក្រុងលើវិស័យនានាដែល Intel មានប្រៀបខ្លាំងដូចជាការ បណ្ដុះបណ្ដាលធនធានមនុស្សដោយបច្ចេកវិទ្យាខ្ពស់ ការស្រាវជ្រាវអភិវឌ្ឍទីក្រុង ឆ្លាតវៃ បច្ចេកវិទ្យាការពិតនិម្មិតនិងប្រាជ្ញាសិប្បនិម្មិត ជាដើម៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ