ទីក្រុងហូជីមិញនិងសហគ្រាសនានារបស់អាមេរិកជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល

(VOVWORLD) -នារសៀលថ្ងៃទី១៥មិថុនានៅទីក្រុងហូជីមិញ លោក Tran Vinh Tuyen អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានអញ្ជើញជួបធ្វើការជាមួយគណៈប្រតិភូសហគ្រាសអាមេរិកដឹកនាំដោយលោក Daniel Kritenbrink ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម ដែលផ្លាស់ប្តូរអំពីទិសដៅជម្រុញសកម្មភាពសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យសុខាភិបាល។ 
ទីក្រុងហូជីមិញនិងសហគ្រាសនានារបស់អាមេរិកជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល - ảnh 1ទិដ្ឋភាពនៃជំនួបធ្វើការ  

លោក Tran Vinh Tuyen បានអះអាងថា ទីក្រុងហូជីមិញគាំទ្រនូវទំនាក់ទំនងរបស់សហគ្រាសចំពោះវិស័យសុខាភិបាលរបស់ទីក្រុងនិងមានបំណងផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល អនុវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យាខ្ពស់ក្នុងកិច្ចការពិនិត្យព្យាបាលជំងឺ។

រីឯខ្លួនវិញ លោក Daniel Kritenbrink ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមមានបំណង ជម្រុញសកម្មភាពសហប្រតិបត្តិការជាមួយវៀតណាមនិងទីក្រុងហជូមិញ ក្នុងការផ្លាស់ប្តូរបទពិសោធន៍អភិវឌ្ឍន៍បច្ចេកវិទ្យានិងសេវ៉ាសុខាភិបាល។ សហគ្រាសអាមេរិកត្រៀមខ្លួនជាស្រេច សហការជាមួយទីក្រុងក្នុងការដោះស្រាយរាល់ការសន្យារបស់ទីក្រុងលើការពិនិត្យព្យាបាលជំងឺជូនប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ