ទីក្រុងហូជីមិញនិងសហភាពអឺរ៉ុបជម្រុញកិច្ចសហប្រតិបត្តិការ

(VOVWORLD) -នារសៀលថ្ងៃទី១១មករា លេ ខាគណៈកម្មាធិការទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានអញ្ជើញជួបធ្វើការជាមួយឯកអគ្គរដ្ឋទូតនិងតំណាងប្រទេសជា សមាជិកសហភាពអឺរ៉ុប (EU) នៅវៀតណាម ដឹកនាំដោយឯកអគ្គរដ្ឋទូត លោកស្រី Bruno Angelet ប្រធានក្រុមបេសកកម្មសហភាពអឺរ៉ុបនៅវៀតណាម មកស្វែងរកឱកាសសហប្រតិ បត្តិការនាពេលខាងមុខ។
ទីក្រុងហូជីមិញនិងសហភាពអឺរ៉ុបជម្រុញកិច្ចសហប្រតិបត្តិការ - ảnh 1ទីក្រុងហូជីមិញនិងសហភាពអឺរ៉ុបជម្រុញកិច្ចសហប្រតិបត្តិការ   (រូបថតៈ Thanh Vũ/TTXVN) 

នៅក្នុងជំនួបនេះ លោក Nguyen Thien Nhan មានបំណងថា EU នឹងជួយឧប ត្ថម្ភទីក្រុងហូជីមិញ អនុវត្តប្រកបដោយជោគជ័យនូវសមិទ្ធិបច្ចេកទេស៤.០និងអភិ វឌ្ឍន៍ស្វ័យប្រវត្តិកម្ម ដើម្បីប្រើប្រាស់លើបណ្តាវិស័យសេដ្ឋកិច្ច។ ក្រៅពីនោះ ទីក្រុង ក៏មានបំណងសហប្រតិបត្តិការជាមួយ EU លើបណ្តាវិស័យទប់ទល់ជាមួយបម្រែ បម្រួលអាកាសធាតុ អប់រំ បណ្តុះបណ្តាល និងកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុជាដើម។

        ចំពោះឯកអគ្គរដ្ឋទូត Bruno Angelet បានឲ្យដឹងថា លក្ខខ័ណ្ឌអំពី ហិរញ្ញវត្ថុ ការ ប្រាក់ធនាគាមជ្ឈឹមគឺទាបណាស់ ប្រការនេះនឹងជម្រុញការអភិវឌ្ឍ។ ហើយវៀតណាម គប្បីឆ្លៀតយកឱកាសនេះពីសហភាពអឺរ៉ុបដើម្បីការអភិវឌ្ឍរបស់ខ្លួន៕


ប្រតិកម្មទៅវិញ

ផ្សេងៗ