ទីក្រុងហូជីមិញនិងអៀរឡង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងសុខាភិបាល

(VOVWORLD) -  នាថ្ងៃទី ១៨ ខែមីនា អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Le Thanh Liem បានអញ្ជើញទទួលជួបសន្ទនាជាមួយលោក Patrick O'Donovan រដ្ឋលេខាធិការ ក្រសួង ហិរញ្ញវត្ថុ-ចំណាយសាធារណៈនិងកំណែទម្រង់អៀរឡង់ ដែលកំពុងបំពេញការងារនៅទីក្រុងហូជីមិញ។

ទីក្រុងហូជីមិញនិងអៀរឡង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងសុខាភិបាល - ảnh 1អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Le Thanh Liem បានប្រគល់វត្ថុអនុស្សាវរីយ៍ដល់លោក Patrick O'Donovan រដ្ឋលេខាធិការនៃក្រសួងហិរញ្ញវត្ថុ ចំណាយសាធារណៈនិងកំណែទម្រង់របស់អៀឡង់ (រូបថតៈ  hcmcpv.org.vn)

ក្នុងជំនួបនេះ លោក Le Thanh Liem បានសង្កត់ធ្ងន់ថា ទីក្រុងហូជីមិញនិងអៀរឡង់នៅតែមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ជាពិសេសនៅតំបន់ដែលអៀរឡង់មានឧត្តមភាពនិងទីក្រុងហូជីមិញមានតម្រូវការ ដូចជាវិស័យសុខាភិ បាលនិងអប់រំជាដើម។ ទីក្រុងហូជីមិញ សូមអំពាវនាវដល់ក្រុមហ៊ុននិងអង្គភាពអាជីវកម្មនានារបស់អៀរឡង់ ជំរុញសកម្មភាពពន្លឿនពាណិជ្ជកម្ម ស្វែងរកឱកាសវិនិយោគនិងធ្វើអាជីវកម្មនៅក្នុងទីក្រុងលើវិស័យសុខាភិបាលនិងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំតាមកម្រិតមហាវិទ្យាល័យ។ ទីក្រុងហូជីមិញមានបំណងសហការនិងទទួលការចែករំលែកបទពិសោធន៍ពីអៀរឡង់ក្នុងការសាងសង់រដ្ឋាភិបាលអេឡិចត្រូ និកនិងការអនុវត្តគម្រោង សាងសង់ទីក្រុងឆ្លាតវៃផងដែរ។

ចំណែកខ្លួនវិញ លោក Patrick O'Donovan បានឲ្យដឹងថា ដំណើរទស្សនកិច្ចនៅវៀត ណាមលើកនេះ គឺដើម្បីពង្រឹងបន្ថែមទៀត កិច្ចសហប្រតិបត្តិការរវាងអៀរឡង់និង វៀតណាម (ក្នុងនោះមានទីក្រុងហូជីមិញ) លើគ្រប់វិស័យ។ អៀឡង់យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ដោយចាត់ទុក វៀតណាមជាច្រកទ្វារនិងជាស្ពានតភ្ជាប់ពាណិជ្ជកម្មជាមួយបណ្តាប្រទេសអាស៊ីអាគ្នេ យ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ